បរទេស៖ កាលពីពេល ថ្មីៗនេះក្រុម អ្នកវិទ្យាសាស្រ្ត បានចេញសេចក្តី អះអាងមួយថា ប្រភេទនៃ រឿងភាពយន្តអាច មានឥទ្ធិពលមក លើបរិមាណ នៃការបិរភោគ អាហាររបស់ មនុស្ស។

យោងតាមរបាយការណ៍ បានឲ្យដឹងថា ចំនួននៃការ បរិភោគអាហារ របស់មនុស្សនឹង កើនឡើងអំឡុង ពេលដែលពួកគេ កំពុងមើលរឿង ភាពយន្តហើយ ប្រភេទនៃភាពយន្ត ដែលអាចធ្វើ ឲ្យមានឥទ្ធិពល បែបនេះគឺ ជាប្រភេទរឿង ដែលមានឈុតឆាក វាយតប់ និងបាញ់ប្រហារ។

ផ្អែកលើការ ពិសោធន៍របស់ ក្រុមអ្នកវិទ្យាសាស្រ្ត បានអះអាងថា ក្រុមមនុស្សដែល បានមើលប្រភេទ រឿងវាយតប់ ឬបាញ់ប្រហារ ហើយនោះពួកគេ អាចទទួលទាន អាហារបាន លើសពីមនុស្សធម្មតា និងអ្នកដែលមើល ប្រភេទរឿង ផ្សេងៗដល់ ទៅ២ដង ព្រោះថាអំឡុងពេល ដែលពួកគេមើល រឿងនោះសារធាតុ កាឡូរីដែល មាននៅក្នុង ខ្លួនគឺត្រូវ បានបាត់បង់ អស់យ៉ាងច្រើន ជាហេតុធ្វើឲ្យ មានការទទួលទាន ទ្វេដងឡើងវិញ ដើម្បីបំពេញ ជាតិកាឡូរី ទាំងនោះ។

លោក Aner Tal អ្នកដឹកនាំ នៃក្រុមស្រាវជ្រាវ របស់មន្ទីរ ពិសោធន៍ Food and Brand នៃសាកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិក បានបញ្ជាក់ថា “ប្រភេទរឿង ដែលមានសន្ទុះ លឿន និងមានភាពរំភើប នោះបានធ្វើឲ្យ អ្នកទស្សនាមិនចាប់ អារម្មណ៍ថាតើ ពួកគេបាន បរិភោគអាហារ កម្រិតណា ឬចំនួនអាហារ ប៉ុណ្ណាដែល ត្រូវដាក់ក្នុង មាត់របស់ពួកគេ នោះទេ”។

ដូច្នេះអ្នក វិទ្យាសាស្រ្តបាន ឲ្យយោបល់ថា ចំពោះអ្នកដែល ចង់សម្រកទម្ងន់ ឬក៏មានរូបរាង ធាត់ជ្រុលនោះ គួរតែជៀសវាង មើលប្រភេទ រឿងភាពយន្តបែប វាយតប់ឬ បាញ់ប្រហារ បែបនេះ ព្រោះវាកាន់តែ ឲ្យអ្នកឡើងទម្ងន់ បន្ថែមតែ ប៉ុណ្ណោះ។ តែយ៉ាងណាមិញ វាក៏ជាផលល្អ មួយផងដែរ សម្រាប់អ្នកដែល ចង់ឡើងទម្ងន់៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ថាម

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]