កាលពីថ្មីៗនេះ គេអាចដឹងពីទំហំពងស្វាស  របស់បុរសភេទ បានយ៉ាងងាយស្រួល ដោយធ្វើការប្រៀបធៀប ប្រវែងម្រាមដៃនាង ធៀបទៅនឹង ប្រវែងម្រាមដៃចង្អុល។

ការស្រាវជ្រាវថ្មីនេះ គឺធ្វើឡើងដោយ ក្រុមអ្នកស្រាវជ្រាវ កូរ៉េខាងត្បូង ឯកទេសខាងផ្នែកតម្រងនោម នៃមន្ទីរពេទ្យ Gachon University Gil Hospital នាទីក្រុង Incheon សហការជាមួយនឹង មន្ទីរពេទ្យជាតិ សេអ៊ូល ដោយធ្វើការពិនិត្យទៅលើ បុរសជនជាតិកូរ៉េខាងត្បូង ១៧២ នាក់ អាយុពី ២០ ទៅ ៦៩ ឆ្នាំ ដែលពួកគេសុទ្ធសឹងតែ ឆ្លងកាត់ការវះកាត់ តម្រងនោម។

ការស្រាវជ្រាវបានរកឃើញថា ចំពោះបុរស ដែលមានម្រាមដៃនាង នៃដៃខាងស្តាំ វែងជាងម្រាមដៃចង្អុលនោះ គឺមានន័យថា ទំហំពងស្វាស របស់គេធំ។ ផ្ទុយទៅវិញ បើម្រាមដៃនាង នៃដៃខាងស្តាំដដែល ខ្លីជាងម្រាមដៃចង្អុលនោះ គឺមានន័យថា ទំហំពងស្វាសរបស់គេតូច។


    បើដូចខាងឆ្វេង មានន័យថា ទំហំពងស្វាសតូច ខណៈខាងស្តាំ គឺមានពងស្វាសធំ

លើសពីនេះទៅទៀតនោះគឺ ទំហំនៃពងស្វាស របស់បុរសភេទ ក៏មានទំនាក់ទំនង យ៉ាងជិតស្និទ្ធ ទៅនឹងបរិមាណ មេជីវិត ដែលផលិតផងដែរ ពោលគឺបើទំហំរបស់ពងស្វាសធំ គឺបរិមាណនៃការផលិតមេជីវិត ក៏ច្រើនទៅតាមហ្នឹងដែរ។

គួរបញ្ជាក់ផងដែរថា ពាក្យចចាមអារ៉ាម ដែលគ្រប់គ្នា តែងនិយាយថា អាយុ និងកម្ពស់ ជាកត្តា ដែលជះឥទ្ធិពលខ្លាំង ទៅលើការផលិតបរិមាណ មេជីវិតនោះ គឺត្រូវច្រានចោលទាំងស្រុង ដោយការស្រាវជ្រាវថ្មីខាងលើ បង្ហាញថា វាមិនពិតទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? តើត្រូវរឺមិនត្រូវ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]