ភ្នំពេញៈ នៅពេលថ្មីៗនេះតារាស្រី អ្នកនាង សារាយ សក្ខណា បានរំលេចព័ត៌មានថ្មីសន្លាង មួយជា សាធារណៈ ប្រាប់ដល់មហាជន តាមរយៈ បណ្តាញទំនាក់ទំនងសង្គម Facebook ថា នាងពេលនេះមាន ផ្ទៃពោះហើយនៅក្នុងពេលឆាប់ៗនេះ នាងនឹងក្លាយជាម្តាយគេ ។ ទន្ទឹមជា មួយគ្នានោះ ម្តាយរបស់នាង ក៏បានបង្ហើបឲ្យដឹងថា បើទោះជាពេលនេះ នាងមានផ្ទៃពោះ ក៏ដោយ តែសម្រាប់ គម្រោងវិលមក ចាប់អាជីពចាស់គឺ នៅដដែលមិនប្រែប្រួលឡើយ ។

ថ្លែងនៅក្នុងជំនួប តាមទូរស័ព្ទជាមួយគេហទំព័រ Looking TODAY ម្តាយរបស់អតីត តារា សម្តែងស្រីស្រស់ អ្នកនាង សារាយ សក្ខណា បានប្រាប់ឲ្យដឹង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៤ នេះថា សម្រាប់គម្រោងវិល ត្រឡប់មកលេងស្រុកកំណើតនោះ គឺ សក្ខណា នៅតែ រក្សាជំហរដដែល មិនប្រែប្រួលទេ ហើយ ពេលនេះ នាង និងស្វាមីកំពុង តែទន្ទឹងរង់ចាំគ្រីនកាត ដើម្បីងាយស្រួល ក្នុងការចេញចូល ក្រៅ ប្រទេស ហើយអ្វី ដែលជាដំណឹងល្អមួយ សម្រាប់ អ្នកស្រី ក្រុមគ្រួសារ និងអ្នកគាំទ្រ អាសក្ខណា នោះគឺ “កូនខ្ញុំ គេមាន ផ្ទៃពោះជាង ២ខែ ហើយ ក្នុងនាមខ្ញុំជាម្តាយ និងជាយាយពិតជា មានអារម្មណ៍ សប្បាយ រីករាយ និងរំភើបខ្លាំងមែនទែន ” ។

អ្នកស្រីបានប្រាប់បន្តថា “ ការចេញដំណើរមកលេងស្រុក ខ្មែរវិញនេះ គឺទំនងជាអាចពន្យា ពេលមួយរយៈ សិន ព្រោះថាកូនខ្ញុំ គេមិនទាន់ មាន ឯកសារគ្រប់គ្រាន់ អាចឡើងចុះដោយ ស្រួលទេ ហើយម្យ៉ាងវិញ ទៀត ហេតុផលចំបងគឺពេលនេះកូនខ្ញុំ (សក្ខណា) ក៏មានអាការៈ ចាញ់ខ្លាំងដែរ ដូច្នេះត្រូវទុកពេល មើលថែខ្លួនឲ្យល្អជាងនេះសិន” ។

ម្តាយរបស់តារារូបនេះ បានប្រាប់ឲ្យដឹងទៀតថា បើទោះជាពេលនេះ សក្ខណា គេមានកូន ហើយក៏ដោយ តែសម្រាប់គម្រោង ក្នុងការ ត្រឡប់ មកចាប់ផ្តើម អាជីពសម្តែងចាស់វិញ គឺនៅ ដដែល ដោយសារតែមាន អ្នកដឹកនាំ រឿងបានទាក់ទង ហៅនាងថតរឿង ប្រមាណជា ៤-៥រឿង នៅក្នុងនោះ មានរឿងមួយថតឲ្យ ក្រុមហ៊ុនថៃផងដែរ ហើយការត្រឡប់មកលេងស្រុក លើកទី ១នេះ ក៏មានវត្តមានស្វាមី បណ្តូលចិត្ត របស់នាងមកជាមួយដែរ ។





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]