ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ រដូវវស្សា គឺជាឧបសគ្គ មួយសម្រាប់ ផលិតកម្ម ចម្រៀងក្នុង ការផលិត អាល់ប៊ុម ចម្រៀងរបស់ ខ្លួនណាស់ ដោយសារ មេឃមានភ្លៀង ធ្លាក់មិនសូវ ជាលួសថ្ងៃ ធ្វើអោយមាន ការពិបាកដល់ ការថតវីដេ អូចម្រៀង ទើបតារាមួយចំនួន មិនសូវមាន ការងារធ្វើទេ នៅក្នុងកំឡុង ពេលនេះ។

ដោយឡែក ឆ្នាំនេះ កញ្ញា សុគន្ធ និសា ហាក់មានភាព មមាញឹកច្រើន នៅក្នុងការថត វីដេអូចម្រៀង ទៅវិញ។ តាមរយៈ រូបភាព នានាដែល បានបង្ហោះ ក្នុងហ្វេសប៊ុក យើងឃើញថា រយៈពេលជិត ១ខែទៅហើយ ដែលតារារូបនេះ ចេញទៅថត បទចម្រៀង សម្រាប់ចេញ លក់ក្នុងរដូវវស្សា។ វ៉ុលថ្មីទាំងនោះ មានដូចជា អាល់ប៊ុម Raining និងអាល់ប៊ុម សម្រាប់ ពិធីបុណ្យ ភ្ជំបិណ្ឌនា ពេលខាងមុខ។ កញ្ញា សុគន្ធ និសា បានបង្ហោះ សាកល្បងនូវបទ ចម្រៀងថ្មី របស់ខ្លួន មួយបទ ដែលមាននៅ ក្នុងផលិត កម្មថោន គឺបទ "សង្សារហៅ ទៅបោះ បាយបិណ្ឌ" ដែលគ្រាន់តែ ស្តាប់ទៅ ក៏ដឹងថា បទនោះគឺ ផលិតឡើង សម្រាប់រដូវ បុណ្យភ្ជំ បិណ្ឌដែរ។ លើសពីនេះ ក៏ឃើញមានការ បង្ហោះនូវ បទចម្រៀងថ្មីៗ ក្នុងអាល់ប៊ុម Raining ដែលមាន ដូចជាបទ "បើបងក្បត់ខ្ញុំ សូមអោយ អត់កូនប្រើ" និងបទ "ខ្លាចស្នេហ៍ មិនស៊ីជម្រៅ" ដែលជាបទ បកស្រាយរួម ជាមួយលោក ករុណា ពេជ្រ ផងដែរ។ ក្នុងវ៉ុល ទាំងពីរនេះ ត្រូវបានគេ រំពឹងទុកថា នឹងទទួលបាន នូវការគាំទ្រច្រើន ដោយសារតែ មានលក្ខណៈប្លែក ពីព្រោះស្នាដៃ អ្នកដឹកនាំ ដ៏ល្បីៗប្រចាំ ផលិតកម្មថោន និងការចូលរួម ពីតារាចម្រៀង និងតារាសម្តែង ដែលសុទ្ធសឹង តែមានសមត្ថភាព និងមានកេរ្តិ៍ឈ្មោះ ល្បីល្បាញលំដាប់ កំពូលៗផងដែរ។

ពីរយៈកាល កន្លងមក ថ្វីត្បិតពិធី បុណ្យភ្ជំបិណ្ឌ ជាពីធីបុណ្យ ជាតិដ៏ធំមួយ ក៏ពិតមែន ប៉ុន្តែពុំសូវ ជាមាន ផលិតកម្មណា ផលិតបទ ចម្រៀង អោយតម្រូវនឹង រដូវកាលនេះទេ។ ឆ្នាំនេះពិតជា ប្លែកដោយសារ តារាចម្រៀង និងក្រុមការងារ ក្នុងផលិតកម្ម ថោនហាក់ ព្យាយាម ផលិតអាល់ប៊ុម នេះទាំងយប់ ទាំងថ្ងៃ ដូច្នេះហើយទើប ទស្សនិកជន ជាច្រើនចាំ តាមដានមើល លទ្ធផលនៃ ការខិតខំ ប្រឹងប្រែង របស់ពួកគេ ដែលធ្វើអោយ អាល់ប៊ុមទាំងនេះ មានភាពទាក់ទាញ ដល់ទស្សនិក ជនយ៉ាងច្រើន។





សូមស្តាប់បទចម្រៀងថ្មីរបស់ កញ្ញា សុគន្ធ និសា ខាងក្រោមៈ

ដោយៈ Arex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា