ហុងកុង៖ ការប្រកួតរើសបវកញ្ញាហុងកុង ឆ្នាំ២០១៤ ត្រូវបានបញ្ចប់សព្វគ្រប់ កាលពីថ្ងៃទី៣១ ខែសីហា កន្លងទៅថ្មីៗនេះ ហើយក៏មាន បេក្ខនារី ៣រូប បានជាប់ក្នុងការប្រលង នេះផងដែរ។

ចំពោះបេក្ខនារីឈ្មោះថា Veronica Shiu ពាក់ផ្លាកលេខ១៥ បានគ្រងតំណែងលេខមួយ  ជាមួយនឹងមកុដ ដែលនាងទទួលបានការ បោះឆ្នោត ទៅដល់ ១៥៦,១៩១សំឡេង។ មិនតែប៉ុណ្ណោះ នាងក៏បានជាប់ពាន មួយចំនួនទៀត ដូចជា បរវកញ្ញាថតរូបស្អាត និង បរវកញ្ញាមាន ទំនាក់ទំនង ល្អផងដែរ។ រីឯតំណែង បរវកញ្ញាលេខពីរ ត្រូវបានទៅ បេក្ខនារីពាក់ផ្លាកលេខ៩ ឈ្មោះ Erin Wong ទទួលបាន ការបោះឆ្នោត ចំនួន ២៨,៨៩៤ សំឡេង។ បរវកញ្ញាជាប់ចំណាត់ ថ្នាក់លេខបី បានទៅ បេក្ខនារី ពាក់ផ្លាកលេខ៧ ឈ្មោះថា Katherine Ho ទទួលបាន ការបោះឆ្នោតចំនួន ២៤,៩០៣ សំឡេង។

យោងតាមសេចក្តីរាយការណ៍ ពីគេហទំព័រJayne Stars និងOn.cc បានឲ្យដឹងថា បេក្ខនារីដែលបានជាប់ ជាបរវកញ្ញា ហុងកុង ទាំង៣ នាក់នេះ ត្រូវបានជ្រើសរើស ដោយផ្អែក លើការបូកបញ្ចូលជាមួយ ពិន្ទុនៃការបោះឆ្នោត ពីសារធាណៈជន និងពិន្ទុពីគណៈកម្មការ។

បើនិយាយពីបទពិសោធន៍ របស់បរវកញ្ញាលេខ១ នាងVeronica Shiuវិញ គឺនាងក៏ធ្លាប់ បានជាប់ជា បរវកញ្ញាចិន លេខ២ កាលពី២០១២ ផង ដែរ។ ហើយចំពោះ បំនងប្រាថ្នារបស់នាងវិញ គឺនាងចង់ក្លាយជា អ្នកសម្តែងដ៏អស្ចារ្យម្នាក់ ដែលអាចទាញ អារម្មណ៍គណៈកម្មការ តាមរយៈ ការរាំ និងសម្រស់របស់នាង។

គួរបញ្ជាក់ផងដែរថា បរវកញ្ញាលេខ១ វ័យ២៤ឆ្នាំរូបនេះ មានកម្ពស់១៦៥សង់ទីម៉ែត្រ ទម្ងន់៥០គីឡូក្រាម ហើយចំពោះខ្នាត ទាំង៣ គឺ៣៤ , ២៤.៥ , និង ៣៥។ នៅពេលទំនេរនាង ចូលចិត្តដើរ រាំ និងហាត់យូហ្កា៕   





បរវកញ្ញាលេខ១ នាងVeronica Shiu


បរវកញ្ញាលេខ២ នាងErin Wong



បរវកញ្ញាលេខ៧ នាងKatherine Ho

ប្រភព Loliipop

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]