រដ្ឋាភិបាលចិនកំពុងតែ ព្រួយបារម្ភបន្ទាប់ពី ទទួលបានដំណឹងថា មានសិស្សវិទ្យាល័យ របស់ប្រទេសជប៉ុន បានធ្លាក់ខ្លួនឈឺជាលំដាប់ បន្ទាប់ពី ពួកគេបានទៅលេងប្រទេសចិន ក្នុងអំឡុងពេលវិស្សមកាលមក។

តាមប្រភពព័ត៌មានចិនដែលបាន ចុះផ្សាយកាលពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១២ បានអោយដឹងថា យ៉ាងហោចណាស់ក៏មានសិស្សវិទ្យាល័យរបស់ ប្រទេស ជប៉ុនចំនួន ១៣៩ នាក់ កំពុងតែធ្លាក់ខ្លួនឈឺ និង ចុះខ្សោយ កំលាំងជាលំដាប់ ក្រោយពីពេលដែលពួកគេ ធ្វើដំណើរទស្សនៈកិច្ចនៅប្រទេសចិនមក។ មូលហេតុ និង ប្រភេទ នៃជំងឺកំពុង ស្ថិតនៅក្នុងការស្រាវជ្រាវ ហើយបើសិនជាប្រភពនៃជំងឺនេះ មកពីប្រទេសចិនមែននោះ ប្រទេសមួយនេះ នឹងជួបនូវបញ្ហាយ៉ាងធំ គឺត្រូវបាត់បង់ចំនូលពីភ្ញៀវទេសចរណ៍តែម្តង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]