សហរដ្ឋអាមេរិក៖ តារាចម្រៀងស្រី Taylor Swift នឹងចូលរួម កម្មវិធី 'The Voice' របស់អាមេរិកក្នុង នាមជាអ្នកទីប្រឹក្សាម្នាក់ (adviser)។

តាមប្រភពព័ត៌មាន Us Weekly បានឲ្យដឹងថា តារាស្រីម្ចាស់បទ 'Shake it Off' វ័យ ២៤ឆ្នាំនេះ នឹង ធ្វើការជាមួយ នឹង គ្រូបង្វឹកទាំង ៤ គឺលោក Adam Levine នាង Gwen Stefani លោក Pharrell Williams និង លោក Blake Shelton ក្នុងការជួយគាំទ្រ និងផ្ដល់យោបល់ ទៅលើបេក្ខជន ចូលរួមប្រលង ក្នុងរដូវកាលទី ៧ ដែលនឹង ធ្វើឡើង នាពេលខាងមុខនេះ។ តាមប្រភពដដែលបាន ឲ្យដឹងថា Taylor នឹងអាចជួយ បានយ៉ាងល្អ ក្នុងវគ្គដំបូងនៃ ការប្រកួតនេះ ដោយសារតែ នាងមាន ការពេញចិត្ដ នឹង ការងារមួយនេះ ហើយអ្វីដែលសំខាន់ គឺនាង មានការបញ្ចេញមតិ យោបល់ ឬការឆ្លើយតប ដ៏ល្អ ទៅកាន់ បេក្ខជន ដែលបានចូលរួម។

សម្រាប់រដូវកាលថ្មី 'The Voice' USA នេះនឹងត្រូវ ចាប់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ នាខែ កញ្ញា ថ្ងៃទី ២២ ខាងមុខនេះ ដែលកើតឡើង មុន១ខែ នឹង តារាស្រី Taylor នេះនឹងបញ្ចេញ អាល់ប៊ុមទី ៥ ឈ្មោះថា '1989' ៕

រូបភាព នាង  Taylor Swift


រូបភាព គ្រូបង្វឹកទាំង៤

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]