រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក នាយកុយ តារាកំប្លែងល្បីល្បាញ លំដាប់ជួរមុខ បានត្រឡប់មកដល់ ស្រុកកំណើត វិញហើយ បន្ទាប់ពីសម្តែង ជូនប្រជាជនខ្មែរ នាឱកាសនោះ អស់រយៈពេល ជិត៤សប្តាហ៍។ ក្នុងពេលដែល លោកបានរៀបចំ បញ្ចប់ការសម្តែង ជាផ្លូវការរួចមក ថែមទាំងបាន ធ្វើការអំពាវនាវ សុំជំនួយពី អាណិកជនខ្មែរ មេត្តាគិតគូ ដល់មន្ទីរពេទ្យ គន្ឋបុប្ជា ដែលសព្វថ្ងៃក្មួយៗ កុមារច្រើន លើសលុប សម្រាកព្យាបាល និងដង្ហើយរក ប្រាក់ឧបត្ថម្ភ ជាបន្តបន្ទាប់។

ចាត់ទុកថា នេះជាការជួយ ផ្សព្វផ្សាយមួយ សម្រាប់តារាកំប្លែង នាយកុយ ដែលបានចាកចេញ ទៅសម្តែងជូន ប្រជាជនខ្មែរនៅ ប្រទេសជប៉ុន មិនត្រឹមតែស្រូបយក ប្រជាប្រិយភាព ឲ្យលូតឡើងទ្វេរ ទៀតនោះទេ ថែមទាំងមាន សន្តានចិត្តគិតពី សុខទុក្ខកុមារ សម្រាកព្យាបាល នៅមន្ទីរពេទ្យ គន្ឋបុប្ជា មួយចំណែកដែរ។ សកម្មភាពនេះ ជាការសម្តែង ឲ្យឃើញថា អ្នកសិល្បៈរបស់ ខ្មែរយើងជាច្រើនអ្នក មកហើយ បានខ្នះខ្នែង ជួយដល់សង្គមជាតិ ក្នុងពេលដែលជួប ប្រទះទុក្ខលំបាក ណាមួយ ។ ប្រធានក្រុមកំប្លែង ដែលមាន ប្រជាប្រិយភាព លោក ជួង ជី ហៅកុយ តាំងពីលោកមាន ឱកាសទៅជាន់ដី ក្នុងប្រទេសជប៉ុនភ្លាម លោកបានអំពាវនាវ ជារឿយៗ អំពីស្ថានការ អ្នកជំងឺនៅ មន្ទីរពេទ្យ គន្ឋបុប្ជា ឲ្យខ្មែរជួយខ្មែរ ក្រៅពីសម្តែង ដែលមានគោលដៅ ជួយកុមារកំព្រា ក៏ដូចជាការកសាង វត្តមួយកន្លែង នៅប្រទេសជប៉ុន។

ក្នុងជំនួបផ្ទាល់ មួយកាលពីពេលថ្មីៗ នៅស្ថានីយ ទូរទស្សន៍ស៊ីធីអិន លោក ជួង ជី ហៅនាយកុយ បានរៀបរាប់ ពីដំណើរសម្តែង នៅប្រទេសជប៉ុនថា «ក្រៅពីលោកបាន សម្តែងជួយ កុមារកំព្រា និងស្វែងរកថវិកា មួយចំនួន ពីខ្មែរនៅទីនោះ ដើម្បីសាង វត្តអារាមមួយ នៅប្រទេសជប៉ុន ក៏មិនភ្លេច គិតពីគម្រោង សម្រាប់ជូនបងប្អូន នៅទីនោះ បង្កើតជាមូលនិធិមួយ ជួយមន្ទីរពេទ្យ គន្ឋបុប្ជា ដើម្បីបានប្រាក់ គ្រាន់បែងចែក អាចទិញថ្នាំសង្កូវ ព្យាបាលកុមារៗ ក្នុងពេលដែលមន្ទីរពេទ្យ កំពុងប្រឈម នឹងការដាច់ជំនួយ។ ដោយសារតែ សកម្មភាពនោះ មានពេលវេលា តិចពេក មិនអាចនៅ ផ្សព្វផ្សាយបានយូរ ព្រោះដល់ពេល កំណត់វិលមក ស្រុកវិញ លោកបានផ្តាំ ដល់បងប្អូនយើង នៅក្រៅប្រទេសដែរ បន្ទាប់ពីពួកគាត់ ឯកភាពយល់ស្រប គិតគូរជួយ មន្ទីរពេទ្យ គន្ឋបុប្ជា ដូចជាបង្កើត ជាសមាគម ឬជាមូលនិធិ អ្វីមួយឡើង តាមការគ្រោងទុក» ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]