អង់គ្លេស៖ ស្ត្រីម្នាក់ឈ្មោះ Theresa Cox បច្ចុប្បន្នរស់នៅភូមិ Breaston ទីក្រុង Derbyshire ចក្រភពអង់គ្លេស ត្រូវទទួលបន្ទុក លាងបំណុល របស់កូនប្រុស ឈ្មោះ James អាយុ ១២ ឆ្នាំ សរុប ៧ ០០០ ផោនស្មើនឹងជាង ១០ ០០០ ដុល្លារ បន្ទាប់ពីរូបគេ ញៀនលេងហ្គេមទូរស័ព្ទ Clash of Clan ពេក។

“កូនរបស់ខ្ញុំ ធ្លាប់ទិញ Gem ដែលមានចំនួន ៥០០ ពីរដុំ ស្មើនឹង ៥.៩៨ ផោន ប៉ុន្តែមិនដឹងវាយ៉ាងម៉េច ទូរស័ព្ទនេះ បែរជាបន្តទិញ ជាបន្តបន្ទាប់ ដោយខ្ញុំនឹងកូនប្រុស គឺមិនបានទទួលការ ជូនដំណឹងអ្វីសោះ នៅពេលដែលត្រូវបង់ប្រាក់ ជិត ៤០០ ដុល្លារ ក្នុងមួយថ្ងៃ ពេលលេងហ្គេមមួយនេះ។ ” នេះបើតាមសម្តី របស់អ្នកស្រី Theresa។

អ្នកស្រីបានបន្តទៀតថា “គ្មាននរណាម្នាក់ អាចបង្ហាញ ក៏ដូចជាចង្អុលផ្លូវ ដើម្បីដោះស្រាយបញ្ហានេះទេ ដូចនេះខ្ញុំមានតែត្រូវលក់ឡាន ដែលជិះទៅធ្វើការ តែប៉ុណ្ណោះ។

យោងតាមលោក Alistair Charlton អ្នកឯកទេសហ្គេម នៃគេហទំព័រ Mobile Choice ក៏មិនអាចបកស្រាយ បញ្ហានេះនៅឡើយទេ គ្រាន់តែលោកឆ្ងល់ថា នៅពេលដែលធ្វើការទិញ Gem ម្តងៗ តែងតែមានការទូទាត់ ចុះម្តេចករណីនេះ បែរជាគ្មានការជម្រាបជូនអញ្ចឹង?

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទូរស័ព្ទ T-Mobile ដែលជាម្ចាស់បំណុល បានសម្រេចចិត្ដ បង្អាក់បំណុលនេះ មួយរយៈសិន ដើម្បីឲ្យអ្នកស្រី Cox ធ្វើការដោះស្រាយ ជាមួយនឹង អ្នកផលិតហ្គេម Clash of Clans នេះ ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន Supercell៕


តើប្រិយមិត្តយល់យ៉ាងណាដែរ? តើអ្នកណាជាអ្នកខុស?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]