ភ្នំពេញ៖ នៅសាលមហោ ស្រពកោះពេជ្រ កាលពីម្សិលមិញនេះ មានការ ចូលរួមពី សំណាក់ យុវវ័យ ពីគ្រប់បណ្តា ខេត្តរបស់ អង្គការ វើលដ៍វីស៊ិន ក្នុងការប្រគុំតន្រ្តី មហោស្រពយុវជន កញ្ញា សុគន្ធ និសា បានបង្ហាញវត្តមាន ព្រមជាមួយនឹង ការសម្តែង ជាមួយក្រុមរាំ N.I.S.A ព្រមជាមួយ នឹងតារា ចម្រៀងដ៏ ល្បីប្រចាំ ផលិតកម្មថោន ពីររូបទៀតគឺ លោក សុគន្ធ ថេរ៉ាយុ និងកញ្ញា អេនីហ្សាម។

ការប្រគុំតន្រ្តី ប្រព្រឹទ្ធទៅ ក្នុងគោលបំណង លើកទឹកចិត្ត ដល់យុវវ័យ ដោយជ្រើសរើស នូវតារាចម្រៀង បែបយុវវ័យ ទាំងបីដួង ហើយព្រមទាំង មានការពាំនាំសារ ផ្សេងៗគ្នាពី សំណាក់តារា ទាំងបីដួងផងដែរ។ ក្នុងការផ្ញើរសារនោះ កញ្ញា សុគន្ធ និសា បានលើកយក នូវការការពារ កុមារ ជាសារណែនាំ ដល់យុវវ័យ គ្រប់រូប និងបុគ្គល គ្រប់រូបអោយ ជួយចូលរួម ការពារកុមារ ផងដែរ។ ក្នុងបទសម្ភាសន៍ ជាមួយ ខ្មែរឡូត កញ្ញា សុគន្ធ និសា បានលើកឡើងថា មូលហេតុ ដែលកញ្ញា លើកយកសារ ផ្តាំផ្ញើរអោយជួយ លើកកំពស់ ដល់ការការពារ កុមារទៅដល់ យុវវ័យ ព្រោះកញ្ញា យល់ឃើញថា កុមារគឺជាទំពាំង ស្នងឬស្សី ពួកគេគួរ តែទទួលបាន នូវការការពារ ពីសំណាក់ មជ្ឈដ្ឋាននានា។ មុនពេលដែល យុវវ័យនៅទីនេះ បានក្លាយជា យុវវ័យដ៏ក្លាហាន និងមាន សមត្ថភាព ក៏ព្រោះតែពួកគេ ទទួលបាននូវ ការការពារផងដែរ។ កញ្ញា បន្តថាកុមារ គឺជាធនធាន មនុស្សដ៏សំខាន់ ដែលជាពន្លក ក្នុងការអភិវឌ្ឍន៍ សង្គម ប៉ុន្តែកុមារមួយចំនួន ពុំមានសំណាង ទទួលបានសិទ្ធិ និងការការពារ បានពេញលេញ នោះទេ ដែលកត្តាទាំងនេះ គឺអាស្រ័យដោយ យើងគ្រប់គ្នា ចេះការពារ និងផ្តល់សិទ្ធិ ដែលពួកគេគួរ ទទួលបាន ឧទាហរណ៍ ដូចជា ការរាយការណ៍ ទៅកាន់អាជ្ញារធរ ប្រសិនបើ យើងដឹងថា មានការធ្វើ អំពើហិង្សា និងរំលោភ លើពលកម្មកុមារ។ កញ្ញា សុគន្ធ និសា ក៏បានប្រាប់ថា នាងខ្ញុំមាន បំណងប្រាថា្ន ចង់អោយកុមារ គ្រប់រូបអាច ចូលរៀនបាន គ្រប់ៗគ្នា ព្រោះវ័យរបស់ ពួកគេ គឺជាវ័យ ដែលគួរទទួល បាននូវការបណ្តុះ បណ្តាល ចំណេះដឹង ហើយអនាគត របស់ប្រទេសជាតិ ក៏ពឹងផ្អែកលើពួកគេ។ នាងខ្ញុំដឹងថា កុមារដែលមិនទាន់ បានចូលរៀន ពួកគេពិតជាចង់ ចូលរៀន ដូចកុមារ ឯទៀតណាស់ នាងខ្ញុំយល់ ពីអារម្មណ៍នេះ ព្រោះខ្ញុំក៏ធ្លាប់ នៅក្មេងហើយ មានជីវភាព លំបាកដែល ពុំអាចបញ្ចប់ ការសិក្សាបាន ខ្ពស់ខ្ពស់ដូចគេ ពេលឃើញ គេទៅរៀន ខ្លួនឯងពិតជាចង់ ធ្វើដូចគេណាស់។ នាងខ្ញុំសូម លើកទឹកចិត្ត ដល់មាតាបិតា គ្រប់រូបអោយ បញ្ជូនកូនៗដែល គ្រប់អាយុអោយ បានទៅសាលាគ្រប់ៗគ្នា និងផ្តល់ភាពកក់ក្តៅ និងកំលាំងចិត្ត ដល់ពួកគេផងដែរ។

គួររំលឹកផងដែរថា កញ្ញាសុគន្ធ និសា ក៏ជាប់ឈ្មោះ ជាតារាមួយដួង ដែលមានវត្តមាន ជាញឹកញាប់ នៅក្នុងកម្មវិធីជួបជុំសិស្ស និស្សិត ដូចជា ការប្រគុំតន្រ្តីយុវជន ការប្រគុំតន្រ្តី នៅសាកល វិទ្យាល័យនានា កម្មវិធីកិច្ច ពិភាក្សាវែកញែក របស់និស្សិត នៅស្ថានីយ៍ ទូរទស្សន៍ ជាតិកម្ពុជា និងកម្មវិធី សប្បុរសធម៌ផ្សេងៗ ផងដែរ នេះអាចជា មូលហេតុ ដោយសារ សុគន្ធ និសា ជាតារាមួយដួង ដែលចូលចិត្ត អ្នករៀនសូត្រ ផងមើលទៅ។







សូមទស្សនាវីដេអូនៃការប្រគុំតន្រ្តីខាងក្រោមៈ

ដោយៈ Arex

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ ថេរ៉ាយុ