បរទេស៖ នេះអាចជាដំណឹង ល្អថ្មីមួយទៀត សម្រាប់មនុស្សជាតិ បន្ទាប់ពីអ្នក វិទ្យាសាស្រ្តបាន ប្រកាសថា ពួកគេបានសាកល្បង ថ្នាំព្យាបាល មេរោគមរណៈ អ៊ីបូឡា ទៅលើពពួក សត្វស្វាដែល ផ្ទុកមេរោគនេះ ហើយទទួលបាន ជោគជ័យ ១០០ភាគរយ ហើយ។

ថ្នាំនោះមាន ឈ្មោះថា ZMapp ត្រូវបានអ្នក វិទ្យាសាស្ត្រយក ទៅពិសោធន៍ ក៏ដូចជាសាកល្បង ទៅលើពពួកសត្វស្វា ដែលកំពុងមាន អាការៈធ្ងន់ធ្ងរ ដោយសារតែ មេរោគមរណៈ អ៊ីបូឡា ហើយពួកគេ បានរកឃើញថា សត្វស្វាទាំងនោះ បានជាសះស្បើយ ទាំងស្រុងតែម្តង បន្ទាប់ពីទទួល ថ្នាំនេះរួច។

យោងតាមរបាយការណ៍ បានឲ្យដឹងថា ថ្នាំព្យាបាល ZMapp ត្រូវបានផ្សំឡើង យ៉ាងម៉តចត់ ដោយមន្ទីរ ពិសោធន៍បីរួមគ្នា ដើម្បីបន្សាប វីរុសមរណៈ មួយនេះដែល កំពុងមានឥទ្ធិពល មកលើមនុស្ស ហើយពេលនេះវា កំពុងតែ ឈានទៅរក ភាពជោគជ័យ ទាំងស្រុងហើយ។ លើសពីនេះទៀត ក៏មានការ បញ្ជាក់ផងដែរថា គ្រូពេទ្យសញ្ជាតិ អាមេរិក២នាក់ ដែលបានឆ្លងមេរោគ អ៊ីបូឡា នៅពេលដែល ពួកគេ ធ្វើការនៅ ក្នុងប្រទេស លីបេរី នោះក៏ជាសះស្បើយ បន្តិចម្តងៗដែរ បន្ទាប់ពីប្រើប្រាស់ ថ្នាំប្រភេទមួយនេះ។

យ៉ាងណាមិញ អ្នកជំនាញជាច្រើន បាននិយាយថា មិនដឹងជា គ្រូពេទ្យទាំង ២នាក់នោះ អាចមានសំណាង ជាសះស្បើយ ឬអ្វីឡើយ ព្រោះថាមានអ្នក ជំងឺ២នាក់ ផ្សេងទៀតនៅ តែស្លាប់បើ ទោះជាពួកគេ បានទទួលថ្នាំ ប្រភេទ ZMapp នេះក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្រ្ត ក៏ដូចជាគ្រូពេទ្យ មិនទាន់បាន អះអាងឲ្យពិត ប្រាកដនៅ ឡើយទេ ថាថ្នាំប្រភេទ ZMapp នេះពិតជាអាច បន្សាបក៏ដូចជា ព្យាបាលមេរោគ មរណៈអ៊ីបូឡា ទៅលើមនុស្ស បាន១០០% ពិតប្រាកដមែន ឬយ៉ាងណា នោះទេ។

វិធីសាស្ត្រ ក្នុងការទប់ស្កាត់ ការពារកុំឲ្យឆ្លង មេរោគមរណៈ Ebola

យើងនឹងសង្ឃឹម ថាអ្នកវិទ្យាសាស្រ្ត ពិតជាអាច រកឃើញថ្នាំព្យាបាល មេរោគមរណៈ អ៊ីបូឡា ក្នុងពេលឆាប់ៗ នេះជាមិនខាន ដើម្បីបង្ការនិង កុំឲ្យមានមនុស្ស ស្លាប់ជាច្រើន បន្ថែមទៀត ដោយសារតែវា៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]