ថៃ៖ មិនចាំបាច់រងចាំ ជាតិក្រោយ ប្រាថ្នាចង់បានសម្រស់ស្អាត នោះទេ គឺធ្វើជាតិនេះ តែម្ដង ដែលនេះ ជាឧទាហរណ៍ ជាក់ស្ដែងស្រាប់ ដែលមនុស្ស សម័យថ្មី តែងតែ ផ្លាស់ប្ដូរមុខមាត់ យ៉ាងរហ័ស ក្នុងពេល តែពព្រិចភ្នែកនោះ។

យ៉ាងណាមិញ បុរសសង្ហារជនជាតិថៃ ដែលគេស្គាល់ឈ្មោះថា Babapan វ័យ ២៥ឆ្នាំ បានសម្រេចចិត្ដ ផ្លាស់ប្ដូរមុខមាត់ ពីកំណើត តាមរយៈ ការវះកាត់ កែសម្ជស្ស ដែលកំពុងតែ ពេញនិយមនាសម័យ ទំនើបនេះ ដែលធ្វើឲ្យបងប្អូន មិត្ដភិក្ដ និងសាច់ញាតិ នាំគ្នា ស្លុតចិត្ដ ស្ទើរតែមិនជឿ បន្ទាប់ពី ឃើញរូប រាងថ្មីរបស់ Babapan នេះ។ គួរបញ្ជាក់រូបរាង អតីតកាលរបស់ Babapan នេះ គឺមានពណ៌ស្បែក មិនសូវជាស្រស់ថ្លា មុខពោរពេញ ទៅដោយ សាច់ ដែលអាចនិយាយថា ជាមនុស្សធាត់ មួយរូប តែក្រឡេក មកមើល បច្ចុប្បន្នកាលវិញ គឺគាត់ បែរជាមាន ពណ៌ស្បែក ភ្លឺ ច្រមុះស្រួច ដែលមុខមាត់ ដូចជា តារាភាពយន្ដ។ 

មិនមានការបញ្ជាក់ ឲ្យដឹងច្រើន ពីព័ត៌មាន ដែលទាក់ទិន នឹង Babapan នេះនោះទេ តែតាមប្រភព ព័ត៌មានថៃ បានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះ មានបុរសថៃ ជាច្រើន បានកែសម្ជស្ស អស់ទៅហើយ ដើម្បីសម្រស់។

ចុះសម្រាប់ប្រិយមិត្ដ ប្រុសខ្មែរវិញ ? ចង់កែ សម្ជស្សដែរឬទេ?

រូបភាព មុន និងក្រោយ កែសម្រស់


រូបភាព បច្ចុប្បន្ន




ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]