ភ្នំពេញ៖ ពិធីការីនីល្បីល្បាញ អ្នកនាង យុគ ចិន្តា ទើបតែបែកធ្លាយ ដំណឹងរៀបការថ្មីៗនេះ ធ្វើឲ្យជនជាច្រើន បានសាទរ និងគិតថា ជាដំណឹងមួយដ៏ល្អ ព្រោះអ្នកនាង ត្រូវបានគេហៅថា ជាអ្នកសិល្បៈនៅលីវយូរ ជាងគេ ស្របពេលអ្នកសិល្បៈ ជំនាន់គ្នា អ្នកខ្លះរៀបការ និងលែងប្ដី ពីរបីដងទៅហើយ អ្នកនាងនៅ តែមិនទាន់ បានរៀបការហ្នឹង គេសូម្បីតែម្ដង ។

ចំណែកឯរឿងរ៉ាវការងារ ក្នុងវិស័យសិល្បៈ របស់ យុគ ចិន្ដា ត្រូវគេមើលឃើញថា អ្នកនាងនៅតែរីកចំរើន ទោះបីវត្តមាន អ្នកនាង គង់ សុជាតិ ដែលជាមិត្តរួមអាជីព ប្រៀបដូចហ្នឹង គូប្រជែងកំពុងតែ ជ្រកកោនក្រោម ដំបូលតែមួយក៏ដោយ ក៏ យុគ ចិន្ដា នៅតែល្បីល្បាញ ព្រោះកម្មវិធីដែល អ្នកនាងគ្រប់គ្រង សុទ្ធតែកំពុងពេញនិយម កើនអ្នកគាំទ្របន្តបន្ទាប់ មិនងាយនឹងមាន គូប្រជែងណា អាចបំបាក់បានឡើយ ។

ផ្ទុយពីមតិលើកឡើង របស់មហាជន ខាងលើ អ្នកនាង យុគ ចិន្តា មិនបានអាក់អន់ ស្រពន់ចិត្តជាមួយ អ្នកនាង គង់ សុជាតិ នោះទេ បើទោះជា ពីអតីតកាល ធ្លាប់លេចឮ ព័ត៌មានស្ដីពី ភាពល្អក់កករ រវាងទំនាក់ទំនង នឹងអ្នកនាង គង់ សុជាតិ ក៏ដោយ ។ ថ្មីៗនេះ យុគ ចិន្តា និង យុគ ចិន្តា បានជួបគ្នា ក្នុងកម្មវិធីធំមួយ ធ្វើឲ្យស្រីស្អាត ទាំងសម្រស់ និងពូកែប្រើប្រាស់ សំនួនវោហាស័ព្ទ ទាំងពីរនេះ បង្ហាញសម្រស់ ក្មេងជាងវ័យ របស់ខ្លួន មុខកាមេរ៉ារាប់រយ ។

អ្នកនាង យុគ ចិន្តា បាននិយាយផ្ដាំផ្ញើ អ្នកសារព័ត៌មានថា ថតឲ្យស្អាតៗ នឹងជួយសរសេរ ល្អៗផង ។ ការព្រយបែបនេះ ហាក់បីដូចជា អ្នកនាង កំពុងតែមានរឿងអ្វី លាក់ក្រោយខ្នង មិនចង់ឲ្យមហាជនដឹងអ៊ីចឹង ។ ដោយឡែក ក្រុមការងារ របស់គេហទំព័រ LookingTODAY បានផ្តិតយករូបភាព ប្លែកជាច្រើនពី ពិធីការិនីជើងចាស់ ទាំងពីររូបនេះ ។

មានអ្វីប្លែក សូមទស្សនារូបភាព ខាងក្រោមនេះ ទំាំងអស់គ្នា ៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា