រាជធានីភ្នំពេញ ៖ គ្រប់ការងារទាំងអស់ មិនថា ធ្វើទៅប្រកបដោយភាពរលូន និងមានលក្ខណៈវិជ្ជមាន រហូតនោះទេ តែងតែ ជួប ភាពរាំងស្ទះ ឬឧបសគ្គ។ ជាក់ស្តែងយុវវ័យ ដែលស្រលាញ់គាំទ្រតារា ចម្រៀងលំដាប់ កំពូលរូបនេះ ពិតជាភ្ញាក់ផ្អើលនៅ ពេលដឹងពីប្រវត្តិអតីត កាលជុំវិញ វិថីសិល្បៈ ។ កញ្ញាធ្លាប់ដើរ ប្រឡងចម្រៀងតាម ប៉ុស្តិ៍ទូរទស្សន៍ ដូចយុវវ័យសព្វថ្ងៃ ថែមទាំងធ្លាប់មាន ប្រវត្តិធ្លាក់ពីការ ប្រកួតម្តងហើយម្តងទៀត ប៉ុន្តែនាងមិនបោះ បង់ក្តីស្រមៃនៃចំណូល ចិត្តសិល្បៈនេះឡើយ ។

ឱក  សុគន្ឋកញ្ញា ដែលកំពុងបង្ហាញវត្តមានជាគ្រូបង្វឹកនៅកម្មវិធី « The Voice Cambodian »  របស់ ហង្សមាស ត្រូវបាន មិត្តយុវវ័យ ក៏ដូចជាទស្សនិកជន មួយចំនួនលើកឡើងថា ឱក សុគន្ឋកញ្ញា មានភាព ម៉ឺងម៉ាត់ណាស់ សម្រាប់ការរើសយក បេក្ខជនប្រឡងចម្រៀងមក ធ្វើជាកូនក្រុម សម្រាប់ផ្តល់ឱវាទ ល្មមៗនាងអត់ ស្វាគមន៍នោះទេ។ ម្ល៉ោះហើយឲ្យ តែអ្នកប្រឡង រូបណាគាត់បានសុគន្ឋកញ្ញា រើសយក រិតតែមានលក្ខណៈ ពិសេសមិនធម្មតា។  ទោះយ៉ាងណាក៏នៅមានបណ្ តាតារាចម្រៀងបីដួងទៀត ក្នុងនោះមាន ណុប បាយ៉ារិទ្ឋិ ពេជ្រ សោភា និងឆន សុវណ្ណារាជ ក៏ត្រូវបានគេផ្តោត ការយល់ឃើញថា មានការវិនិច្ឆ័យ សំឡេងប្រកប ដោយគុណភាពណាស់ដែរ។

សម្រាប់អាជីពសិល្បៈរបស់តារាចម្រៀង ឱក សុគន្ឋកញ្ញា អាចជាការឈ្វេង យល់មួយសម្រាប់ អ្នកប្រឡង ចម្រៀង និងអ្នក ស្រលាញ់ សិល្បៈឲ្យចេះតស៊ូ ទើបអាចស្វែង រកភាពលូតលាស់បាន ពោលគឺដួល ត្រូវងើប ដើរទៅមុខទៀត មិនអស់សង្ឃឹម។  ជាបទពិសោធន៍ តារាចម្រៀងដែល រីកសាយភាពល្បីល្បាញ ឱក សុគន្ឋកញ្ញា ក៏ធ្លាប់ចូលរួមការ ប្រឡងចម្រៀងក្នុង កម្មវិធីជាច្រើន របស់បណ្តាស្ថានីយ៍ទូរទស្សន៍ ដូចជាទូរទស្សន៍ជាតិ និងទូរទស្សន៍ប៉ុស្តិ៍លេខ៥។ ប៉ុន្តែដំណើរឈោងទៅ ចាប់យកម្ចាស់ជ័យលាភី សំឡេងឯករបស់ ឱក សុគន្ឋកញ្ញា  មិនបានទទួលលទ្ឋផល អ្វីជាផ្លែផ្កានោះឡើយ។ ប៉ុន្តែភាពបរាជ័យ របស់តារារូបនេះ មិនបានធ្វើឲ្យចុះញ៉ម នោះទេ នាងនៅតែ បន្តការស្រលាញ់ អាជីពចម្រៀងដដែល រហូតស្រូបបាន នូវសំឡេងគាំទ្រយ៉ាងច្រើន លើសលុប ក្នុងពេលដែល ការខិតខំព្យាយាមរបស់នាង នៅតែមិនបោះបង់។

ឱក សុគន្ឋកញ្ញា បានបញ្ជាក់ថា «ភាពជោគជ័យរបស់ នាងពេលនេះ ចង់បញ្ចាក់ឲ្យយុវជន យើងយក ទៅត្រិះរិះ ជាចំណែក មួយសម្រាប់តស៊ូ ក្នុងដំណើរជីវិត ។ ពិសេសអ្នកស្រលាញ់អាជីព សិល្បៈត្រូវតស៊ូ ដូចជាអ្នកប្រឡងចម្រៀងត្រូវតែតស៊ូ ទោះជាធ្លាក់ ឬជាប់ យើងទទួលយក ហើយរកវិធីកែខៃឡើងវិញ ឲ្យប្រសើរឆ្ពោះទៅ ដណ្តើមលទ្ឋផលវិជ្ជមាន នាពេលក្រោយ។ ប្រវត្តិសិល្បៈរបស់នាង ក៏ធ្លាប់ប្រឡងចម្រៀងធ្លាក់ ២លើកមកហើយ ប៉ុន្តែនៅតែបន្តមាគ៌ានេះ តទៅទៀត មកពីចិត្តស្រលាញ់ បើស្រលាញ់មាន តែខំនោះពិតជា រកឃើញឱកាស» ។  




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ