ភ្នំពេញៈ ចាប់តាំងពី តារាចម្រៀង ស្រីស្រស់សាច់សខ្ចី ដូចបណ្ដូលចេក កញ្ញា សុខ ពិសី ចូលប្រឡូកសិល្បៈ ក្លាយខ្លួនជា តារាស្រីមានឈ្មោះ បោះសំឡេងក្នុងសិល្បៈ នាងមិនដែល ទទួលការអញ្ជើញ ចេញទៅសម្តែង នៅក្រៅប្រទេស មានរយៈពេល យូរនោះទេ ដោយសារតែ នាងមិនធ្លាប់ ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ។ ដោយឡែកនៅក្នុងឆ្នាំថ្មីនេះ តារាចម្រៀងមាន មន្តស្នេហ៍រយពាន់ គន់មិនចេះជិនណាយ សុខ ពិសី បានប្រកាសក្តែងៗថា នាងបើកភ្លើងខៀវ ទទួលយកការ អញ្ជើញទៅសម្តែង នៅក្រៅប្រទេស ដូចតារាដទៃធម្មតា ។

កន្លងមកធ្លាប់មាន Sponsor (អ្នកធានា) ក្រៅប្រទេស បានទាក់ទង អញ្ជើញតារា ចម្រៀងស្រីស្អាត មុខសម៉ដ្ឋ កញ្ញា សុខ ពិសី ចេញទៅសម្តែង នៅក្រៅប្រទេស ជាញឹកញាប់ ប៉ុន្តែជារឿយៗ តែងតែបដិសេធ មិនទទួលឡើយ បើទោះជាខាង Sponsor សុខចិត្តតម្លើងតម្លៃខ្លួន ឲ្យនាង ទ្វេដងច្រើនជាង តារាផ្សេងមួយចំនួន ទៀតក៏ដោយ ។

ដោយឡែកពេលនេះ ស្រីស្អាតរូបស្រស់ ចង្ការស្រួច កញ្ញា សុខ ពិសី បានប្រាប់គេហទំព័រ LookingTODAY ឲ្យដឹង កាលពីពេល កន្លងទៅថ្មីៗ នេះថា សម្រាប់ការចេញ ទៅក្រៅប្រទេស នាពេល កន្លងមក ធ្លាប់ចេញទៅ សម្តែងនៅក្រៅ ប្រទេសដែរ គ្រាន់តែមាន រយៈពេលខ្លី និងនៅប្រទេសជិតៗ ។ ប៉ុន្តែសម្រាប់ប្រទេសឆ្ងាយ នាងមិនធ្លាប់ទទួលទេ ព្រោះមិនធ្លាប់ ចេញទៅឆ្ងាយ បែកគ្រួសារតែ ម្នាក់ឯងយូរ ។ ពេលនេះមិន ដូចមុនទេ ប្រសិនបើមានអ្នកទាក់ទង នាងនឹងឆ្លើយ OK ក្នុងនោះក៏មាន លក្ខខណ្ឌខ្លះ ត្រូវចរចាគ្នាមុនទទួល ដែរ ។

ទាក់ទងនឹងលក្ខខណ្ឌ របស់តារាចម្រៀង សម្ដីផ្អែមពីរោះ រណ្តំចិត្ត កញ្ញា សុខ ពិសី គឺនាងបាន ប្រាប់ឲ្យដឹងថា លក្ខខណ្ឌទី១ គឺទៅលើពេលវេលា ព្រោះថានាងមានការរវល់ ជាមួយការងារ ក្នុងស្រុកច្រើន ដូច្នេះប្រសិនបើមាន Sponsor(អ្នកធានា) ទាក់ទង នាង អាចលៃលកពេលបាន នឹងទទួល ។ លក្ខខណ្ឌទី២ គឺការចេញទៅសម្តែង នៅក្រៅប្រទេស ស្នើឲ្យមានសមាជិក គ្រួសារម្នាក់ រួមដំណើរទៅជាមួយ ទើបនាងទទួល ព្រោះថានាងមិនធ្លាប់ ទៅឆ្ងាយតែម្នាក់ឯង ។ ដូច្នេះប្រសិនបើមាន សមាជិកគ្រួសារ ទៅជាមួយគឺវាកក់ក្តៅចិត្តសម្រាប់នាង ។

បើទោះជាស្រីស្អាត ច្រមុះស្រួច សាច់សរម៉ដ្ឋរលោង សុខ ពិសី មានលក្ខខណ្ឌយ៉ាងនេះក្តី ក៏ពេលនេះនាង បានបង្ហើបឲ្យដឹងថា "នៅពាក់កណ្តាល ខែតុលាខាងមុខនេះ ខ្ញុំត្រូវបានខាង Sponsor អញ្ជើញទៅ សម្តែងរយៈពេល២ខែ នៅអាមេរិក ជាលើកទី១ ។សម្រាប់ខ្ញុំ វាពិតជារឿងមួយ សប្បាយចិត្ តខ្លាំងណាស់ ព្រោះថាការចេញ ទៅសម្តែងនេះ ខាង Sponsor បានផ្តល់សិទ្ធិឲ្យខ្ញុំ យកប្អូនស្រីទៅ ជាមួយផងដែរ ធ្វើឲ្យខ្ញុំមាន ភាពកក់ក្ដៅ ទើបចេះតែបើកឱកាស ឲ្យមានការទាក់ទង ជាបន្តបន្ទាប់....! " ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី