ជាទូទៅ មនុស្ស ភាគច្រើន បានប្រើប្រាស់ ពេលវេលា ដ៏សំខាន់ក្នុង វ័យខ្ទង់ ២០ឆ្នាំ ដើម្បី ស្វែងយល់ ពីជីវិត ក្លាយជាមនុស្ស ពេញវ័យ និង ខិត ខំ សិក្សាបំពេញការងារ ខណៈដែល មនុស្ស មួយចំនួនធំ ក៏បាន ចំណាយ ពេលខ្ជះខ្ជាយ ជាច្រើនទៅលើ រឿងមិនសំខាន់ ដែលបាន បណ្តាល ឲ្យ ក្លាយជាវិប្បដិសារី ក្នុងវ័យខ្ទង់ ២០ឆ្នាំ របស់ ពួកគេផងដែរ។ ថ្ងៃនេះ អ្នកអាច មកស្វែងយល់ ពីបទពិសោធន៍ របស់ អ្នកជំនាញ ដែលបាន លើក យក កំហុសឆ្គង ទាំង ៩យ៉ាងដែលមនុស្ស ភាគច្រើន បានធ្វើខុស ក្នុងវ័យខ្ទង់ ២០ឆ្នាំ ដូចខាងក្រោមនេះ ៖

យល់ដឹងពីមូលហេតុទាំង១១ ដែលមនុស្សម្នាក់មិនអាចក្លាយជាមនុស្ស ជោគជ័យបាន

១. គិតថា ការអប់រំ និង ទេពកោសល្យ គ្រប់គ្រាន់ហើយ ដើម្បីទទួលបានជោគជ័យ៖ មនុស្សវ័យខ្ទង់ ២០ឆ្នាំ ជាច្រើន បានគិតថា ការទទួលបាន ការអប់រំខ្ពង់ខ្ពស់ ទទួលបាន សញ្ញាប័ត្រ ពីសាកលវិទ្យាល័យ ព្រមជាមួយទេពកោសល្យ ពីកំណើតនោះ គឺវាគ្រប់គ្រាន់ ដើម្បីទទួល បានជោគជ័យ ។ ប៉ុន្តែគ្មានការ ធានាណាមួយថា ពួកគេអាច នឹងទទួលបាន ការងារល្អ និង ជាការងារដែលពួកគេ ពេញចិត្ត នឹងធ្វើ ក្នុងរយៈពេល យូរ នៅពេលច្រើនឆ្នាំ បន្តទៀត ឬការងារ ដែលធ្វើនោះនឹងផ្តល់ជា ជំនាញនោះទេ។

២. មិនបានចាប់ផ្តើម សន្សំលុយ៖ តាមរយៈការ ស្រាវជ្រាវ តាមរយៈ ការសន្សំប្រាក់ ក្នុងធនាគារ បង្ហាញថា ៦៩% នៃមនុស្សចំនួន ១,០០៣ នាក់ ដែលមានអាយុ ចន្លោះពី ១៨ឆ្នាំ ដល់ ២៩ឆ្នាំ មិនមាន ប្រាក់សន្សំសម្រាប់ ពេលចូលនិវិត្តន៍នោះទេ។ ទោះបីជា ពេលចូលនិវត្តន៍ នៅពេល យូរក៏ដោយ ប៉ុន្តែពួកគេ នឹងបង្កើតកំហុសដ៏ធំ បើពួកគេ មិនចាប់ផ្តើម សន្សំលុយទេនោះ។

៣. គិតថាមានលុយ មានសុភមង្គល៖ មិនមាន ការសន្សំលុយ ប៉ុន្តែពួកគេ បែរជា គិតថា សុភមង្គល នៅជាមួយលុយ ទៅវិញ។ អ្នកជំនាញថា មនុស្សវ័យ ខ្ទង់២០ឆ្នាំ បានចំណាយ លុយជាច្រើន និង ខ្ជះខ្ជាយ ដើម្បីទទួលបាន មកនូវភាពសប្បាយ រីករាយក្នុង រយៈពេលខ្លី ដោយការជួបជុំ ដើរកំសាន្ត ផឹកស៊ីសប្បាយ គ្រប់ពេលជាដើម។ ប៉ុន្តែនេះជាការគិត ដែលមនុស្សក្នុងវ័យខ្ទង់ ២០ឆ្នាំ ភាគច្រើន កំពុងតែបង្កើតវិប្បដិសារី ឲ្យខ្លួនឯង នៅរយៈច្រើនឆ្នាំ សំរាប់ជីវិត របស់ពួកគេ ខាងមុខទៀត។

៤. ធ្វេសប្រហែស មិនថែរក្សា សុខភាពឲ្យល្អ៖ ដោយសារ មនុស្សវ័យ ខ្ទង់ ២០ឆ្នាំ នៅមានកម្លាំងមាំមួន នោះពួកគេបាន ចំណាយពេល ជាច្រើនទៅ លើការសិក្សា ខិតខំធ្វើការងារ គ្រប់ពេល ដោយមិនបាន ទុកពេលខ្លះ គិតពីសុខភាពឡើយ ហើយពួកគេ ក៏បាន ចំណាយពេល រីករាយសប្បាយ តាមបែបយុវវ័យ ដោយពិសាស្រា ជក់បារី ឬ ដើរលេងដាច់យប់ ជាដើម ដែលអាចបណ្តាល ឲ្យពួកគេ ធ្វេសប្រហែសក្នុងការ ថែរក្សាសុខភាព ឲ្យល្អ។ កត្តាទាំងនេះ អាចនឹងនាំឲ្យ មានសោកស្តាយ នៅពេលមានជំងឺ មិនអាចធ្វើការ រកប្រាក់ បាននោះ។ 

៥. ងាយបោះបង់ចោល នៅពេលជួប បញ្ហាលំបាក៖  ចាស់ៗច្រើនតែនិយាយថា មនុស្សវ័យ ២០ឆ្នាំ ជាមនុស្ស វ័យឈាមរាវ មានភាព ក្លាហាន ក៏ប៉ុន្តែ ក៏ងាយចុះចាញ់ដែរ។ ក្នុងនោះ អ្នកជំនាញថា វ័យនេះ ជាវ័យមនុស្ស ចាប់ផ្តើម ស្គាល់រសជាតិនៃជីវិត ទាំងជីវិតក្នុងការងារ និង ស្នេហា ប៉ុន្តែ មនុស្ស ក្នុងវ័យនេះ ភាគច្រើន បានឆាប់បាក់ទឹកចិត្ត និង បោះបង់ចោលណាស់ នៅពេលណាជួប បញ្ហាលំបាក និង ការបរាជ័យ ម្តងៗនោះ។ ពួកគេ អាចនឹង ហ៊ាន ធ្វើពលិកម្ម ដោយសម្លាប់ខ្លួនឯង នៅពេល បាក់បែកស្នេហា ឬ មិនទទួលបាន ដូចបំណង ប៉ុន្តែការ ឆាប់សម្រេចចិត្ត បោះបង់ចោល នូវដំណើរជីវិត ទៅមុខនោះ គឺជាទង្វើ ខុសឆ្គងធំបំផុត សម្រាប់មនុស្ស ក្នុងវ័យ ខ្ទង់ ២០ឆ្នាំ នេះ។

៦. ចូលចិត្តធ្វើអ្វី ដោយពន្យាពេល និង ទុកពេលវេលា ឲ្យកន្លងហួស៖ មនុស្សក្នុង វ័យនេះ ភាគច្រើន បានគិតថាខ្លូនមាន ពេលវេលា នៅច្រើនទៀត សំរាប់ជីវិត ដូច្នេះ ពួកគេមិនបាន ធ្វើអ្វីមួយឲ្យច្បាស់លាស់ ឬ ចាប់យកអ្វីមួយឲ្យប្រាកដ ក្នុងជីវិតនោះឡើយ ប៉ុន្តែបែរជា ទុកពេលវេលាឲ្យ ដើរហួសទៅវិញ ជាលទ្ធផល នៅពេលមានអាយុ ហួសវ័យខ្ទង់ ២០ឆ្នាំ ទើបពួក គេដឹងថា ពេលវេលា ដូចជា ហួស ពេល សំរាប់ពួកគេ ក្នុងការស្វែង រកដៃគូស្នេហា ចាប់រកជំនាញ ការងារ ជាដើម។

៧. គិតថា ផ្លាស់ប្តូរទៅកន្លែងថ្មី នឹងអាចដោះស្រាយ បញ្ហាបាន៖  ការឆាប់ ងាយបោះបង់ នឹងនាំឲ្យ មនុស្សក្នុងវ័យ នេះនឹងព្យាយាម ផ្លាស់ប្តូរ ទៅរក កន្លែងណាថ្មី ដែលខ្លួន គិតថាងាយស្រួល ជាងមុន ប៉ុន្តែពេលខ្លះ ពួកគេបាន ផ្លាស់ប្តូរ ខុសទិសដៅ នឹងអាចធ្វើឲ្យ ការផ្លាស់ប្តូរនោះ មិនបាន ផ្តល់ភាពជោគជ័យ សំរាប់ជីវិត នៅពេលខាងមុខទៅវិញ។

៨. មើលឃើញអ្វីៗជា ខ្មៅនិងស៖ អ្នកជំនាញ បាននិយាយថា មនុស្សក្នុងវ័យ ខ្ទង់២០ឆ្នាំ ភាគច្រើន ឆាប់គិតអ្វីៗ ដោយដាច់ស្រេច ដោយពួកគេ នៅមាន បទពិសោធន៍តិចតួច មិនទាន់ ស្គាល់ច្បាស់ពីជីវិត ហើយពួកគេ ងាយឆាប់ វាយតម្លៃលើអ្វីមួយ ដោយងាយៗ ថាល្អ ឬ អាក្រក់ ថាជា ស ឬ ខ្មៅ ដោយពុំបាន ស្វែងយល់ ឲ្យបានស៊ីជម្រៅ។

៩. មានគំរោងច្រើន ឆ្នាំទៅមុខ តែភ្លេចគិតពី បច្ចុប្បន្នភាព៖  អ្នកជំនាញ ក៏បាន ណែនាំ ដែរថា មនុស្សក្នុងវ័យនេះ បានរៀបចំគំរោង សំរាប់ ៥ ឬ ១០ឆ្នាំ សំរាប់ អនាគត ប៉ុន្តែ ពួកគេ ក៏បាន ធ្វេសប្រហែស ចំពោះគោលដៅ ដែលត្រូវ សម្រេចឲ្យបាន នៅក្នុងពេលបច្ចុប្បន្នភាព របស់ពួកគេ ផងដែរ ។ 

ប្រភព businessinsider

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]