ភ្នំពេញ៖ តារាចម្រៀងស្រីដ៏ ស្រស់ស្អាត ប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា ឈិត សុវណ្ណបញ្ញា កំពុងតែសប្បាយកើបប្រាក់ នៅលើ ទឹកដី អូស្ត្រាលី ដែលបានចាកចេញ ស្ងាត់ៗកាលពីពាក់កណ្ដាល ខែសីហា ឆ្នាំ២០១៤ កន្លងទៅ ហើយការទៅសម្ដែងនេះ ក៏ដើម្បីរួម ចំណែកក្នុងការជួយ ទៅដល់ កុមារកំព្រា តាមរយៈសំឡេង ព្រោះថវិកាចំណេញ នឹងយកទៅបរិច្ចាគ មួយចំនួន។

អ្វីដែលមហាជន ចាប់អារម្មណ៍ចំពោះ ឈិត សុវណ្ណបញ្ញា តារាចម្រៀងសំឡេងស្រទន់ មុខមានមន្ត ស្នេហ៍នេះ មិនត្រឹមតែការចេញច្រៀង ក្រៅប្រទេសទេ នាងក៏ជួបជាមួយតារាចម្រៀង មាស សុខសោភា ទោះជាស្ថិតក្នុងផលិតកម្មទីទៃពីគ្នា តែហាក់ត្រូវដងត្រូវផ្លែគ្នាខ្លាំងណាស់ ផ្ទុយស្រឡះ កាលពីពេល មាស សុខសោភា ទៅច្រៀងជាមួយនាង ពេជ្រ សោភា ដែលស្ទើរតែរូបថត ជាមួយគ្នា មួយសន្លឹក ក៏គ្មានដែរ ។ តារាចម្រៀងរួមផលិតកម្ម ហង្សមាស នាង សុន ស្រីពេជ្រ ធ្លាប់បានសរសើ កញ្ញា ឈិត សុវណ្ណបញ្ញា ថា ជាតារាចម្រៀងមានអត្តចរិកល្អ មិនឆ្មើងឆ្មៃ គោរពររៀមច្បង និងជាតារាចម្រៀងគួរឲ្យស្រឡាញ់ ចូលចិត្តជាងគេ ។

ចំណែកឯតារាចម្រៀង ពេជ្រ សោភា វិញ ពេលលេងល្បែងចាក់ទឹកកក នាងបានអញ្ជើញ ឈិត សុវណ្ណបញ្ញា ឲ្យលេងជាមួយដែរ មើល ទៅហាក់ ស្រឡាញ់នឹងចូលចិត្តនាងជាខ្លាំង ។ លើសពីនេះ នាង ពេជ្រ សោភា ក៏បាន Share រូបឈិត សុវណ្ណបញ្ញា ក្នុង FaceBook ហើយសរសើថា "ស្អាតណាស់ តារាចម្រៀងស្រី មានបេះដូងស្រស់ស្អាត" ។

ចំណែកប្រភព គួរឲ្យទុកចិត្តមួយ ធ្លាយចេញពីចង្កោមអ្នកសិល្បៈ បាននិយាយថា គ្មានអ្នកណាល្អជាង ឈិតសុវណ្ណ បញ្ញា ទេ ក្នុងអាជីព លក់ សំឡេងនេះ ថ្វីត្បិតតែនាងមិនសូវចេញ បទចម្រៀងច្រើនដូចគេ នាងមិនដែលមាត់ក អ្វីទាំងអស់ សំខាន់ទោះតារាចម្រៀងផ្សេង យកបទចម្រៀងនាងទៅច្រៀង ក៏មិនដែល ថាអ្វីឡើយ ពិសេសនាងមិនដែលចូលចិត្ត និយាយដើមតារាចម្រៀង ឬតារាសិល្បៈណាឡើយ គឺចូលចិត្តសន្សំសុខណាស់ ។

ទោះជាយ៉ាងណាក្ដី ជារឿងដ៏កម្រ ព្រោះក្នុងពិភពសិល្បៈ មិនសូវមានអ្នកណា កោតសរសើរគ្នាណាស់ ។ សម្រាប់ ឈិត សុវណ្ណបញ្ញា បើតាមរយៈ ការអង្កេតលើអត្តចរិត និងតាមបណ្ដាញសារព័ត៌មាន ក្នុងចុះផ្សាយជាហូរហែ កន្លងមក នាងពុំដែលជួបប្រទះ នឹងរឿងរ៉ាវ ស្នេហា អាស្រូវ ហែកហួរគ្នាឡើយ ដូច្នេះមិត្តរួមអាជីពភាគច្រើន តែងកោតសរសើរ ថា នាងពិតជាស័ក្តិសមក្នុងងារ ជាតារាចម្រៀង មានអត្តចរិកល្អជាងគេ។

LookingTODAY នៅមិនទាន់ទទួលបានការបកស្រាយ បែបណាមួយ ជុំវិញរឿងរ៉ាវទាំងអស់នេះ ពី ឈិត សុវណ្ណបញ្ញា បានទេ ខណៈដែលនាង កំពុងតែសម្ដែង ក្នុងទឹកដីអូស្រ្តាលី ឯណោះ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា