កុល ដាវី កាន់តែល្បីល្បាញបន្ទាប់ពី រូបថតសិចស៊ីរបស់នាងត្រូវបាន ផ្សព្វផ្សាយលើទំព័រសារព័ត៌មានកាល ពីខែមករាដែលពេលនេះនាងមិនទាន់ បង្ហាញម៉ូដថ្មីឱ្យទស្សនិកជនបាន ឃើញនៅឡើយទេ ។ ស្របពេលជាមួយ គ្នានេះ នៅពាក់កណ្តាលខែមករា ស្រាប់តែមានលេចឮព័ត៌មានថា តារាស្រីដែលមានដើមទ្រូងល្អ កុល ដាវី និង ពេជ្រ សោភា ទាស់សម្តីគ្នានៅក្នុងហាងសម្លៀកបំពាក់មួយនៅតាមបណ្តោយផ្លូវព្រះសីហនុ ចុងក្រោយ ពួកគេដើរចេញពីហាងនោះរៀងៗខ្លួនដោយមិននិយាយរកគ្នា ។ បើតាមប្រភពមួយបានឱ្យដឹងថា មកពី ពេជ្រ សោភា បានឌឺដងរិះគន់ កុល ដាវី មុន ធ្វើឱ្យ កុល ដាវី ក្តៅក្រហាយជាខ្លាំង ។ ក្រោយពីទាស់សម្តីគ្នា រួចមក ពួកគេទាំងពីរក៏ចាកចេញរៀងៗខ្លួន ។



      ដោយសារជាប់រវល់ការងារតាមបណ្តាខេត្តក្រុងនានា កុល ដាវី មិនសូវមានលេចមុខ នៅទីក្រុងភ្នំពេញឡើយ ប៉ុន្តែពាក់កណ្តាលខែ មករា មានព័ត៌មានថា កុល ដាវី បានប៉ះសម្តីគ្នា ជាមួយ ពេជ្រ សោភា នៅក្នុងហាងលក់សម្លៀក បំពាក់មួយនៅតាមបណ្តោយផ្លូវព្រះសីហនុ ។ នា ថ្ងៃនោះ ពេជ្រ សោភា បានបោះសម្តីឌឺដងវាយប្រហារ និង មាក់ងាយទៅលើ កុល ដាវី អំពីរឿង នាងថតឈុតផ្សព្វផ្សាយពាណិជ្ជកម្មឱ្យផលិតផល មួយ ធ្វើឱ្យ កុល ដាវី ខឹងសម្បារហូតប៉ះពាក្យសម្តី គ្នាខ្លាំងៗដាក់គ្នាទៅវិញទៅមកជាមួយ ពេជ្រ សោភា បន្ទាប់មកពួកគេបានដើរចេញពីហាង នោះទាំងទឹកមុខមាំរៀងៗខ្លួន មិននិយាយរកគ្នា សូម្បីតែមួយម៉ាត់ ។ នេះបើតាមប្រភពព័ត៌មានពី អ្នកលក់ម្នាក់នៅហាងលក់សម្លៀកបំពាក់នោះ ។

      តាមប្រភពនោះបានឱ្យដឹងថា ពេជ្រ សោភា បានចូលទៅទិញសម្លៀកបំពាក់មុន ហើយក្រោយ បន្តិច កុល ដាវី ក៏បានទៅដល់ ។ ពេលឃើញ កុល ដាវី អ្នកចម្រៀង ពេជ្រ សោភា បាននិយាយ ដើម កុល ដាវី អាក្រក់ៗប្រាប់អ្នកលក់ ។ ពេល នោះ កុល ដាវី បានឮហើយក៏តបតគ្នាទៅវិញទៅ មក ធ្វើឱ្យផ្អើលអ្នកលក់ និង អ្នកទិញនៅពេល នោះ ។

      ដើម្បីដឹងច្បាស់ពីរឿងរ៉ាវខាងលើ អ្នកយក ព័ត៌មានយើងបានទាក់ទងទៅ ពេជ្រ សោភា បញ្ជាក់ពីរឿងនេះ ប៉ុន្តែ ពេជ្រ សោភា តែង និយាយថាជាប់រវល់ ។ ជួបជាមួយស្រីស្រស់ កុល ដាវី វិញ នាងបែរជាមិនចាប់អារម្មណ៍អំពីព័ត៌មាន នេះឡើយ នាងញញ្ញឹមរួចឆ្លើយបដិសេធដោយ សម្តីមួយៗថា “ខ្ញុំពិតជាបានទិញសម្លៀកបំពាក់ នៅហាងនោះមែន ប៉ុន្តែមិនបានប៉ះសម្តីជាមួយ នរណាម្នាក់ទេ ហើយខ្ញុំក៏មិនបានជួបជាមួយ ពេជ្រ សោភា ដែរ គេប្រហែលជាច្រឡំមនុស្ស ហើយមើល៍ទៅ ។ នៅក្នុងពិភពសិល្បៈ យើងតែង តែរាប់អានស្រឡាញ់គ្នាទៅវិញទៅមក ទោះជា នរណាចង់និយាយអ្វីមកកាន់ខ្ញុំនូវពាក្យសម្តីមិនល្អ ខ្ញុំមិនដែលប្រកាន់ ឬ ចាប់អារម្មណ៍ពីអ្នកនោះ ឡើយ ប្រការសំខាន់ខ្ញុំមានការងារធ្វើ មិនបានពឹងពាក់លើនរណាម្នាក់ ខ្ញុំរាប់អានតែមនុស្សដែល ចូលចិត្ត និង ស្រឡាញ់ខ្ញុំប៉ុណ្ណោះ អ្នកណាដែល មានបំណងមិនល្អ ខ្ញុំនៅឆ្ងាយពីគេជាការស្រេច” ។ 

      ថ្ងៃឆ្លងឆ្នាំសកលគឺជាថ្ងៃខួបកំណើតវ័យ ២៦ ឆ្នាំ របស់ស្រីស្រស់ កុល ដាវី នាថ្ងៃនោះនាងមិន បានរៀបចំពិធីជប់លៀងដែលមានលក្ខណៈធំដុំ ដូចសិល្បការិនីមួយចំនួនឡើយ ប៉ុន្តែមានមិត្តភក្តិ ប្រុសម្នាក់បានរៀបចំពិធីខួបកំណើតនៅក្នុងក្លឹប កម្សាន្តមួយ ពួកគេបាននាំគ្នាទទួលទានអាហារ និង រាំលេងយ៉ាងសប្បាយរីករាយជាមួយមិត្តភក្តិ ជាច្រើនទៀត ។ កុល ដាវី បានឱ្យដឹងថា នាង មិនចង់ខ្ជះខ្ជាយប្រាក់កាសលើការធ្វើខួបកំណើត ឡើយ ត្រឹមតែជួបជុំមិត្តភក្តិទទួលទានអាហារជុំ គ្នាក៏សប្បាយដែរ ប្រាក់ពិតជាពិបាករកខ្លាំងណាស់ ណាមួយនាងមានបំណងបង្កើតមុខរបររកសុផ្ទាល់ ខ្លួនមួយនាពេលឆាប់ៗខាងមុខ ឆ្លៀតពេលនេះ ត្រូវចេះសន្សំសំចៃខ្លះ ទើបបានអ្នកដែលរៀបចំ ខួបកំណើតសម្រាប់នាងសុទ្ធតែជាមិត្តភក្តិដែល រាប់អានគ្នាយូរមកហើយ ។



      ក្នុងឆ្នាំ ២០១២ នេះ កុល ដាវី នឹងលេចមុខ នៅក្នុងរឿងជាច្រើនដែលសុទ្ធសឹងតែជាតួឯកស្រីដែលមានចរិតស្លូតបូត សុភាពរាបសា មិនដូច កាលពីប៉ុន្មានឆ្នាំមុនឡើយ នាងសម្តែងច្រើនតែ ជាតួអង្គកាចឆ្នាសឆ្នើមស្លៀកពាក់សិចស៊ី ។ នាង សង្ឃឹមថា ស្នាដៃថ្មីនេះនឹងទទួលបានការចាប់ អារម្មណ៍ពីទស្សនិកជនមិនចាញ់ពេលនាងសម្តែងជាតួកាចនោះទេ ។

      កុល ដាវី នៅតែជាតារាសិចស៊ីគួរឱ្យចាប់អារម្មណ៍ នាងប្រាប់ថា រូបសម្ផស្សនាងស្អាតល្មម គ្រប់គ្រាន់ហើយ ដូច្នេះនាងមិនមានបំណង កែកុនចំណុចមួយចំនួនទៀតឡើយ ។ មួយរយៈ ពេលចុងក្រោយនេះមានសិល្បករ-ការិនី​​ ខ្មែរមួយ ចំនួន ដែលបានធ្វើការវះកាត់ដើមទ្រូងឱ្យពើង ណែនស្អាត ម្នាក់ៗកំពុងមានការព្រួយបារម្ភជាខ្លាំង នៅពេលអ្នកជំនាញនៅប្រទេសបារាំងប្រកាសឱ្យអ្នក ដែលវះកាត់ដាក់ស៊ីលីកូននៅដើមទ្រូង ដកចេញ វិញ អ្នកខ្លះបានរត់ទៅឱ្យគ្រូពេទ្យពិនិត្យឡើងវិញ អ្នកខ្លះទៀតក៏ធ្វើព្រងើយមិនចាប់អារម្មណ៍អំពីរឿង នេះឡើយ ។ ទស្សនិកជនជាច្រើនគិតថា កុល ដាវី ពិតជាព្រួយបារម្ភអំពីដើមទ្រូងរបស់នាងជាក់ ជាមិនខាន បន្ទាប់ពីមានការប្រកាសឱ្យដកស៊ីលីកូននៅដើមទ្រូងចេញ ។ ដោយឡែកជួបជាមួយ កុល ដាវី បែរជានិយាយព្រងើយថា“ខ្ញុំមិនមាន ការព្រួយបារម្ភពីរឿងដើមទ្រូងរបស់ខ្ញុំឡើយ ពីព្រោះ មុននឹងខ្ញុំវះកាត់ ខ្ញុំបានពិភាក្សាជាមួយគ្រូពេទ្យ ជំនាញនៅក្រៅប្រទេសត្រឹមត្រូវ ម៉្យាងវិញទៀត ផលិតផលដែលខ្ញុំប្រើ គឺរបស់អាមេរិកមិនមែន ផលិតផលប្រទេសបារាំងឡើយ ខ្ញុំជឿជាក់ថាដើម ទ្រូងខ្ញុំមិនមានបញ្ហាអ្វីទាំងអស់” ៕

ដកស្រង់ពី គេហទំព័រភ្នំពេញដេលី

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា