វេបសាយ Ritchie’s Room បានធ្វើការសាកល្បងសមត្ថភាពអ្នកជំនួយការយ៉ាង S Voice របស់ Samsung Galaxy S3 ហើយនឹង Siri នៅលើ iPhone 4S ដែលយកមកប្រៀបធៀបគ្នាច្រើនបែប មិនថា ការប្រាប់ពេលវេលា ,ម៉ោងរោទិ៍ ,ការផ្ញើ SMS, ការអោយជួយនាំផ្លូវ ដោយលទ្ធផលឃើញថា បើរឿង SMS នឹង ប្រព័ន្ធនាំផ្លូវនោះ S Voice គឺដំណើរការបានល្អជាង Siri ។ ដូចនេះហើយ យើងរង់ចាំមើលទាំងអស់គ្នាថា តើនៅលើ ios 6 Siri អាចប្រើល្អជាងនេះដែររឺទេ ? តែគិតថា ប្រហែលជាល្អជាងព្រោះមានការកែប្រែច្រើនយ៉ាង ដែលយើងបានមើលតាមសន្និសិទ WWDC 2012 កាលពីមុននេះបន្តិចនោះ ។ ចំណែក S Voice ក៍មានកំហុសដូចគ្នានៅក្នងរឿងនាឡិការរោទិ៍ មានដំណើរការមិនល្អ ចំណែក Siri គ្រាន់តែ Set មួយដងគឺរួចរាល់ ។
ទស្សនាវីដេអូទាំងអស់គ្នានៅខាងក្រោម
ប្រសិនបើលោកអ្នកចង់ដឹងពត៍មាន Jailbreak ,Unlock iPhone ,ទ្រនាប់ជើងស៊ីម iPhone ,តម្លៃទូរស័ព្ទ ពត៍មានទូរស័ព្ទផ្សេងៗ ដែលមានការ Update ថ្មីៗនោះ សូមចុច Like ខ្ញុំបាទ ក្នុង Facebook នៅទីនេះ

ដកស្រង់អត្ថបទពី​ ៖ សុវណ្ណ២

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]