បរទេស៖ នៅក្នុងរបាយការណ៍ សុវត្ថិភាពអាហារ ត្រូវបានគេរកឃើញថា ស្ត្រីមានផ្ទៃពោះ គួរតែចៀសវាង ការទទួលទាន ត្រីធូណា ព្រោះតែវាមាន ផ្ទុកនូវជាតិបារត កម្រិតខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាព យ៉ាងធ្ងន់ធ្ងរ។

ការទទួលទានសាច់ត្រី គឺមានផលល្អ សម្រាប់សុខភាព ព្រោះតែវាមាន ជាតិខ្លាញ់ទាប សម្បូរទៅដោយ ប្រូតេអ៊ីន និងសារធាតុចិញ្ចឹម ផ្សេងទៀត រួមទាំង អាស៊ីតខ្លាញ់ អូមេហ្គា៣ ដែលជួយ ការពារបេះដូង ហើយប្រសិនជា ស្ត្រីមានផ្ទៃពោះវិញ ការទទួលទាន សាច់ត្រីអាច ជួយជំរុញ ការអភិវឌ្ឍន៍ខួរក្បាល របស់ទារកថែមទៀតផង។ ប៉ុន្តែមិនមែនសាច់ត្រី គ្រប់ប្រភេទសុទ្ធតែ ល្អសម្រាប់ស្ត្រីមាន ផ្ទៃពោះនោះទេ ដូចជាត្រីធូណា ជាប្រភេទត្រីសមុទ្រ ដែលមានផ្ទុកនូវ សារធាតុបារតខ្ពស់ ដែលអាច បំផ្លាញខួរក្បាល និងប្រព័ន្ធប្រសាទ របស់ទារកក្នុងផ្ទៃ។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏បាន ផ្តល់ដំបូន្មាន ដល់កុមារតូចៗ ស្ត្រីមានផ្ទៃពោះ ស្ត្រីបំបៅដោះកូន និងស្ត្រីដែលត្រៀម មានផ្ទៃពោះ គួរចៀសវាង ទទួលទានសាច់ត្រីធូណា និងត្រីសមុទ្រ ជាច្រើនប្រភេទទៀត ដែលមានផ្ទុកជាតិ បារតខ្ពស់ ដែលនាំឲ្យប៉ះពាល់ ដល់សុខភាព។

យ៉ាងណាមិញ អ្នកជំនាញផ្នែក សុវត្ថភាពអាហារ បានបញ្ជាក់ថា ត្រីធូណា មានផ្ទុកនូវ សារធាតុបារត ដល់ទៅ៤០ភាគរយ ដែលធ្វើឲ្យប៉ះពាល់ ដល់កុមារ និងស្ត្រីមានផ្ទៃពោះ យ៉ាងធ្ងន់ធ្ងរ៕

ប្រភព៖ Asiantown

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]