សហរដ្ឋអាមេរិក៖ សម្រស់តារាស្រី ជាច្រើនរូប បានទាក់ទាញ ក្រសែភ្នែក មហាជនជាច្រើន ដែលញ៉ាំង ឲ្យបរិយាកាស កាន់តែស្រស់ស្អាតនិង រីករាយមួយ កម្រិតទៀត។

យ៉ាងណាមិញ កាលពីថ្ងៃច័ន្ទ ម្សិលមិញនេះ ពណ៌ក្រហម បានក្លាយជា ពណ៌ដ៏សំខាន់ នៅលើកម្រាល ព្រំក្រហម ក្នុងកម្មវិធី ទទួលពានរង្វាន់ ប្រចាំឆ្នាំ Emmy Awards លើកទី ៦៦ ដែលប្រារព្ធឡើង នៅរោងមហាស្រព Nokia ក្នុងទីប្រជុំជន ឡូសអេនជេឡេស នៃរដ្ឋកាលីហ្វញ៉ា។

នៅក្នុងនោះ គេឃើញមានដូចជា នាង Giuliana Rancic (អាយុ ៤០ឆ្នាំ ជាពិធីករ និងអ្នកកាសែត ដ៏ល្បីឈ្មោះ និងជាកូនកាត់អ៊ីតាលី អាមេរិកាំង), នាង Heidi Klum (អាយុ ៤១ឆ្នាំ ជាតារាម៉ូដែល និងជាអ្នកជំនួញ មានសញ្ជាតិដើម អាឡឺម៉ង់), នាង Julia Louis-Dreyfus (អាយុ ៥៣ឆ្នាំ ជាតារាសម្ដែង អាមេរិក និងជាតារាកំប្លែង) និងតារាស្រីជាច្រើន រូបទៀត ដែលសុទ្ធសឹងទាំងស្លៀករ៉ូបផាយពណ៌ ក្រហម។ 

ចង់ជ្រាបច្បាស់ តាមដាន ជាមួយនឹងរូបភាពនិមួយៗ ដែលបានដកស្រង់ ពីគេហទំព័របរទេសទាំងអស់គ្នា៖

តារាស្រី Christina Hendricks វ័យ ៣៩ឆ្នាំ


តារាស្រី January Jones វ័យ ៣៦ឆ្នាំ


តារាស្រី  Kaley Cuoco វ័យ ២៨ឆ្នាំ


តារាស្រី Julia Louis-Dreyfus វ័យ ៥៣ឆ្នាំ


នាង Heidi Klum វ័យ ៤១ឆ្នាំ

នាង Claire Danes វ័យ ៣៥ឆ្នាំ ,នាង  Minnie Driver វ័យ ៤៤ឆ្នាំ និង នាង Giuliana វ័យ ៤០ឆ្នាំ

តារាសម្ដែងស្រី Sarah Hyland វ័យ ២៣ឆ្នាំ

ងាកមកមើលតារាស្រី Sofia Vergara អាយុ ៤២ឆ្នាំនេះវិញបែរជា មានចំណូលចិត្ដប្លែក បញ្ចេញស្ទាយ ជាមួយនឹង រ៉ូបពណ៌ស 


តារាស្រី Julia Roberts វ័យ ៤៦ឆ្នាំនេះ ក៏មិនអន់ដែរ ជាមួយនឹង ម៉ូតរ៉ូប ក ស្រួច


នាង Julianna Margulies វ័យ ៤៨ឆ្នាំ ក៏ប្លែក ជាមួយនឹង រ៉ូបពណ៌ប្រាក់

នាង  Hayden Panettiere វ័យ ២៥ឆ្នាំ ដែលនាពេលនេះ នាងពរពោះកូនក៏ដោយ ក៏នាងព្យាយាមចូលរួម ជាមួយនឹង ឈុតដ៏ស្រស់ស្អាត

នាង Taylor Schilling វ័យ ៣០ឆ្នាំជាតារាស្រី អាមេរិកាំងមួយរូបនេះ ក៏មិនអន់ដែរ ដែលនាងបញ្ចេញស្ទាយសុភាពរាបសារ ជាមួយនឹង រ៉ូបពណ៌សាច់ 



ចុះប្រិយមិត្ដ យល់ថា តារាស្រីរូបណា ដែលស្រស់ស្អាតជាងគេ?

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]