ការប្រកួតបាល់ទាត់ ក្នុងក្របខ័ណ្ឌ Premier League សប្តាហ៍ទី ២ បានបញ្ចប់ទៅ ៩ គូហើយ ដោយតោខៀវ Chelsea ក្ងាន-ស Swansea និងមាន់គក Spur សុទ្ធតែបន្តជ័យជម្នះ លើកទីពីររបស់ខ្លួន ខណៈកាំភ្លើងធំ Arsenal និងបិសាចក្រហម Man UTD ប្រកួតបានត្រឹមស្មើ នៅក្រៅដី ជាមួយគូប្រកួត តែប៉ុណ្ណោះ។
ងាកមកគូបិទគូទ សប្តាហ៍ទីពីរនេះវិញ គឺជាជំនួបរវាងក្រុម កំពូលតារាងទាំងពីរ នៅរដូវកាលមុន មេឃខៀវ Man CITY ប៉ះជាមួយហង្សក្រហម Liverpool នាកីឡាដ្ឋាន Etihad Stadium វេលាម៉ោង ២ រំលងអាធ្រាត យប់នេះ។
ក្នុងនោះដែរ បើទោះបីជាក្រុមជើងឯក រដូវកាលមុនមួយនេះ មិនបានទិញកីឡករចំណូលថ្មី ជាច្រើនដូចក្រុមឯទៀតក៏ដោយ ក៏គ្រូបង្វឹក Man CITY លោក Pellegrini ជឿជាក់ថា ក្រុមលោកនឹងអាចធ្វើបានល្អ នាយប់នេះ ដោយសារតែសម្លឹងឃើញ ការរីកចម្រើននៃទម្រង់លេង របស់កូនក្រុមលោក។
បន្ថែមពីលើកីឡាករចាស់ៗ ក្រុម Man CITY ក៏មានកីឡាករថ្មី និងឆ្នើមៗ ដែលទើបតែទិញបាន ដូចជា ខ្សែការពារ Eliaquim Mangala និង Bacary Sagna ដែលទិញពី Porto និង Arsenal, ខ្សែបម្រើ Fernando និង Lampard ដែលទិញពី Porto និង Chelsea ហើយចុងក្រោយគឺ អតីតអ្នកចាំទី របស់ក្រុម Malaga របស់អេស៉្បាញ កីឡាករ Willy Caballero ជាដើម។
ចំណែកឯក្រុមហង្សក្រហម Liverpool ក៏មិនអន់ដែរ ដោយនាំយកខ្សែប្រយុទ្ធ វ័យ ២៤ ឆ្នាំ សញ្ជាតិអ៊ីតាលី Mario Balotelli អោយមកកាន់ទឹកដី ចក្រភពអង់គ្លេសវិញ បន្ទាប់ពីកិច្ចចរចារទិញយក ក្នុងតម្លៃ ១៦ លាន ត្រូវបានយល់ព្រមពីក្រុមយក្សអ៊ីតាលី AC Milan។
លោក Brenden Rodger គ្រូបង្វឹកហង្សក្រហម ក៏បានបញ្ជាក់មុនពេលប្រកួត កាលពីប៉ុន្មានថ្ងៃមុននេះ ផងដែរថា កីឡាករចំណូលថ្មី ដូចជា ខ្សែបម្រើស្លាប Lazar Marković ទិញពី Benfica និង ខ្សែការពារស្លាប Moreno ទិញពី Sevilla អាចនឹងបង្ហាញវត្តមាន អោយក្រុមថ្មីដំបូង នាការប្រកួតយប់នេះ ខណៈ Lallana ដែលទិញពី Southampton នៅស្រពិចស្រពិល ដោយសារតែបញ្ហារបួស។
មហាជនក៏សង្ឃឹមដែរថា ខ្សែប្រយុទ្ធចំនូលថ្មី Balotelli នឹងចូលលេង នាយប់នេះ នៅពេលដែលប៉ះជាមួយនឹងក្រុមចាស់ Manchester CITY។
តារាងចំណាត់ថ្នាក់
តើប្រិយមិត្តយល់ថា ក្រុមណាឈ្នះយប់នេះ?
កុំភ្លេចចូលរួមលេងល្បែង “ស្តេចទាយបាល់” របស់ខ្មែរឡូត ច្បាប់ថ្មី ទឹកប្រាក់កាន់តែច្រើន!!
ដោយ RoMeo
ខ្មែរឡូត
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]