ក្រោយពីផលិតកម្មថោន បានចេញអាល់ប៊ុមទី ២៦ ដែលមានបទចម្រៀងរបស់ កញ្ញា មាស សុខសោភា សុទ្ធមក ឥឡូវនេះផលិតកម្មដ៏ល្បីមួយនេះត្រៀមនឹងចេញ អាល់ប៊ុមបន្ទាប់ទី ២៧ ។

ជាទូទៅ មុនពេលចេញអាល់ប៊ុមជាផ្លូវការ គោលការណ៍ទីផ្សារបស់ផលិតកម្មថោន គឺបញ្ចេញជាចំរៀងខ្លីៗ ហាយឡាយ ជាបន្តបន្ទាប់ជាមុនសិន តាមរយៈវេបសាយ យូធូប គឺក្នុងគោលបំណងទាក់ទាញ ចំណាប់អារម្មណ៍របស់អ្នកគាំទ្រ។

ថ្មីៗនេះក្រុមហ៊ុនបានចេញនូវបទចម្រៀងហាយឡាយរបស់កញ្ញា រូបស្រស់ សម្លេងផ្អែម ហើយដែលជាសមាជិកថ្មីរបស់ផលិតកម្ម គឺកញ្ញា នីសា ។ បទនោះមានចំណងជើងថា ‹នឹកមនុស្សម្នាក់ដែលកំពុងមានអ្នកថ្មី› ដែលជាបទបែបមនោសញ្ចេតនា ។

លោកអ្នកអាចស្តាប់ និង ទាញយកបទហាយឡាយនេះបានតាមរយៈលីងខាងក្រោម៖

‹នឹកមនុស្សម្នាក់ដែលកំពុងមានអ្នកថ្មី›

អត្ថបទផ្ដល់ដោយ http://www.loymong.com/

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា