ក្រុមអ្នកស្រាវជ្រាវអន្តរជាតិបាន អះអាងថា ដើមកំណើតនៃ មេរោគមរណៈ អ៊ីបូឡា គឺចេញមកពី ក្មេងប្រុសជំទង់ម្នាក់ បានបរិភោគ ផ្លែឈើដែលជា សំណល់ពី ការស៊ីរបស់ សត្វប្រចៀវ។

យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវ ដែលមកពី ទ្វីបអ៊ឺរ៉ុបនិង ទ្វីបអាហ្រិ្វក មានឈ្មោះថា 17-strong បានចំណាយពេល ៣សប្តាហ៍ ដើម្បីធ្វើការស៊ើបអង្កេត ទៅលើមេរោគកំណាច ប្រភេទនេះ ដែលបានផ្ទុះឡើង យ៉ាងគំហុកក្នុង ប្រទេសមួយចំនួន ដូចជា Guinea, លីបេរី, Ivory Coast និង នីហ្សេរីយ៉ា ជាដើម ហើយពួកគេ បានចាប់សត្វប្រចៀវ និងសត្វផ្សេងៗទៀត ដែលរស់នៅ ក្បែរភូមិដាច់ស្រយាល មួយនៃប្រទេស Guinea ដើម្បីយកមកធ្វើ ការពិសោធន៍។

យោងតាមរបាយការណ៍ ក្រុមអ្នកវិទ្យាសាស្រ្ត ទាំងនោះជឿជាក់ថា មេរោគកំណាច អ៊ីបូឡា បានកើតចេញ ពីសត្វប្រចៀវ ប៉ុន្តែវាកម្រ និង អាចចម្លង មកដល់មនុស្ស ខ្លាំងណាស់។ តែយ៉ាងណាមិញ មេរោគប្រភេទនេះ ចាប់ផ្តើមរីករាលដាលដំបូង កាលពីខែធ្នូ ឆ្នាំ២០១៣ ដោយសារតែ ក្មេងប្រុសម្នាក់ ស្ថិតនៅក្នុង ប្រទេស Guinea បានបរិភោគ ផ្លែឈើសល់ ពីសត្វប្រចៀវ ដែលមានមេរោគ ទើបធ្វើឲ្យ វីរុសអ៊ីបូឡា អាចច្រៀតចូល ក្នុងខ្លួនមនុស្ស ហើយរូបគេក៏ ជាជនរងគ្រោះ ដែលស្លាប់ព្រោះតែ ជំងឺនេះដំបូង គេផងដែរ។

តែអ្វីដែលគួរ ឲ្យសោកស្តាយទៀតនោះ មេរោគមួយនេះក៏ បានឆ្លងទៅកាន់ ម្តាយរបស់ក្មេងប្រុស នោះរួមទាំងអ្នក ដែលចូលរួមពិធី បុណ្យសពរបស់គេ ផងដែរ ហើយនេះក៏ជា ដើមហេតុដំបូង ដែលធ្វើឲ្យមេរោគមរណៈ អ៊ីបូឡា បានផ្ទុះឡើង និងសម្លាប់ជីវិត មនុស្សអស់ជាច្រើន ពាន់នាក់។

Herr Leendertz សមាជិកម្នាក់ នៃក្រុមអ្នកស្រាវជ្រាវ ចំពោះមេរោគ អ៊ីបូឡា បាននិយាយថា “នេះគឺជា តម្រុយដំបូងមួយ ដែលយើងទើប តែរកឃើញ ហើយវាក៏អាច ជាដំណោះស្រាយមួយ សម្រាប់ជំហានបន្ទាប់ ដើម្បីធ្វើឲ្យយើង ឆាប់រកឃើញ វិធីក៏ដូចជា ថ្នាំសម្រាប់ព្យាបាល និងទប់ស្កាត់ មេរោគមរណៈ អ៊ីបូឡា មួយនេះ”។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ឌេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]