ក្រោយពីលោក អេឡិច ចេញមុខបដិសេធ​ រូប​កែ​ដើម​ទ្រូង ឆ័យ​ លីដាឡែន ក្នុងគេហទំព័រសប្បាយ ចេញផ្សារថ្ងៃ០៣ ខែកុម្ភៈ មក មានប្រិយមិត្ត ជាច្រើនបានរិះគន់លោក អេឡិច ថានិយាយមិនមានការពិត ព្រោះមិនមែនមាន តែរូបភាពទេ គឺមានទាំងវិដេអូទៀត ដែលអាចបញ្ជាក់ថារូបថតនេះ មិនមែនជារូបថតតាម Photoshop។

Khmerload នឹងផ្តល់ជាវិដេអូនៅខាងក្រោមអត្ថបទ នេះ។ ដើម្បីធ្វើការពិភាក្សារគ្នា Khmerload សុំដកស្រង់បទសម្ភាស រវាងលោក អេឡិច និងគេហទំព័រសប្បាយ ទាំងស្រង់៖

មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពាក់ព័ន្ធ​នឹង​រូបភាព​ស៊ីចស៊ី​របស់​តារា​សម្តែង​មាន​ប្រភព​ពីខេត្ត​បាត់ដំបង ឆ័យ​ លីដាឡែនដែល​បាន​លេច​ធ្លាយ​ពី​នាយ​សមុទ្រ​មក​បង្កើត​ឲ្យមាន​រឿង​អាស្រូវ​ រហូត​ដល់​មាន​ការ​រិះគន់​យ៉ាង​សម្បើម​ពីមជ្ឈដ្ឋាន​អ្នកគាំ​ទ្រ ​ព្រម​ទាំងការ​ព្រមាន​ពី​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ ពោល​គឺ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ថែម​ទៀតផង។

ប៉ុន្តែ​ទោះ​យ៉ាងណា​ព័ត៌មាន​ទាំង​នោះ​មាន​មួយ​ចំនួន​​នោះ ត្រូវ​បាន​ទាត់​ចោល​ដោយ ដៃ​គូ​សំដែង​ថា មិន​ពិត​ទេ​។ នេះ​បើ​តាម​ការ​បញ្ជាក់​​ឲ្យដឹង​ពី​លោកអេឡិច​ ចន្ទ​ត្រា ដៃ​គូ​សិល្បៈ​របស់​កញ្ញា​ ឆ័យលី ដាឡែន។

Sabay៖ សួស្តី​អេឡិច! ពាក់ព័ន្ធ​នឹង​រូបថត​ចំហរ​ដើម​ទ្រូង​ប៉ុន្មាន​ប្លង់​នោះ​ អេឡិច ដឹង​ហើយ​ថា​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​។ តែ​យ៉ាង​ណា​ រូប​នោះ​អ្នក​ខ្លះ​ថា​ពិត​ ឯ​អ្នក​ខ្លះ​ទៀត​ថា​ក្លែងក្លាយ​។ ដើម្បី​ឲ្យ​ជ្រះ​ស្រឡះ​ពី​សណ្ដាន​ចិត្ត​អ្នក​គាំទ្រ អេឡិច​ អះ​អាង​យ៉ាង​ម៉េច​ដែរ?

អេឡិច៖ បាទសួស្តី​ ឆ្លើយ​តប​នឹង​សំណួរ​របស់​បង​ ខ្ញុំ​សូម​បញ្ជាក់​ថា​ តាម​ពិត​ទៅ​ពាក់ព័ន្ធ​នឹង​រូប​ហ្នឹង ​គឺ​ជា​រូបភាព​ក្លែងក្លាយ​សុទ្ធ​សាទ​ ព្រោះ​ជាក់ស្តែង ​ដាឡែន​ នាង​មិនមាន​ដើម​ទ្រូង​ឯណា​ធំបែប​នេះ​ទេ វា​ជា​ការ​ពង្រីក​បន្ថែម​តាម​បច្ចេក​វិទ្យា​កុំព្យូទ័រ​របស់​ជន​ដែល​មាន​គំនិត​អគតិ​មួយ​ចំនួន​ប៉ុណ្ណោះ​។

Sabay៖ ចុះ! ពាក់ព័ន្ធ​នឹង​ព័ត៌មាន​មួយ​ចំនួន​ ដែល​ចុះ​ផ្សាយ​ថា​ ទំហំ​ដើម​ទ្រូង​ដ៏ធំរបស់កញ្ញា ឆ័យ​លី ដាឡែន​ នេះ​ បាន​មក​ពី​ការ​វះកាត់​នោះ​ ​ដូចម្ដេច​ទៅ​វិញ​?

អេឡិច៖ ដូច​អ្វី​ដែល​ខ្ញុំបាន​ប្រាប់​ពី​ខាង​លើ​នេះ​ស្រាប់​ ទាំង​រូប​ថត​ ទាំង​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​ថា ដាឡែន វះកាត់​ពង្រីក​ដើម​ទ្រូង​ដោយ​ដាក់​បញ្ចូល​ស៊ីលីកូន​រហូត​ដល់​សល់​ស្នាម​វះកាត់​លើ​ដើមទ្រូង​អី​នោះ​ សុទ្ធ​តែ​ជា​រឿ​ង​មិន​ពិត​ទាំងអស់​។ ​បញ្ហា​ហ្នឹង​ នាង​មាន​ការ​អាក់អន់​ស្រពន់​ចិត្ត​យ៉ាង​ខ្លាំង​ ដោយ​នាង​បាន​និយាយ​នៅ​សហរដ្ឋ​អាមេរិក​នោះ​ថា​ ជា​ការ​ពិត​នាង​ពិត​ជា​បាន​ភ្លាំងភ្លាត់​ធ្វើ​ឲ្យ​មាន​កំហុស​ឆ្គង​ពី​ដំបូង​មែន​ ប៉ុន្តែ​មិន​គួរ​ណា​មាន​អ្នក​ឆ្លៀត​ពង្រីក​សាច់​រឿង ឲ្យកាន់​តែ​ធំ ​រហូត​ដល់​កែកុន​រូបថត​​របស់​នាង​ ព្រម​ទាំង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំង​នេះ​នោះ​ទេ​។

Sabay៖ ក្រោយ​កើត​រឿង​ មាន​ការ​វិភាគ​ជា​ច្រើន​ថា​ កញ្ញា​ ឆ័យ លីដាឡែន ​សម្រេច​ជ្រើស​រើស​បន្តរស់នៅ​ស្រុក​គេ​ជំនួស​ឲ្យការ​វិល​ត្រឡប់​មក​ស្រុក​វិញ​ប្រឈម​នឹ​ងក្តី​អាម៉ាស់​ ដោយ​ក្នុង​នោះ​ក៏​មាន​ការ​ផ្សព្វផ្សាយ​ថា​ នាង​ប្រកាស​រក​គូ​សេ្នហ៍​នៅ​បរទេស​ទៀត​។ ករណី​នេះ មាន​តែ អេឡិច ទេ ដែល​អាច​ពន្យល់​អ្នក​គាំទ្រ​បាន?

អេឡិច៖ ជា​ការ​ពិត​កន្លង​មក​ ពិត​ជា​មាន​ការ​វិភាគ​ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ថា​ ដាឡែន​ ប្រកាសរក​គូ​ស្នេហ៌​ ដើម្បី​ធ្វើ​ជា​ខែល​អាច​ឲ្យនាង​បន្ត​ស្នាក់​នៅទី​នោះ​មែន។ ជាក់ស្តែង​ ដាឡែន​ ក៏បាននិយាយ​បែបនេះ​មែន​ដែរ​ ប៉ុន្តែ​ នោះ​គ្រាន់​តែ​ការ​និយាយ​លេង​សើច​ប៉ុណ្ណោះ​ ព្រោះ​ការ​ឡើង​ច្រៀង​ ឬ​សម្តែង​លើ​ឆាក​ ​តែង​តែ​មាន​ការ​និយាយ​លេង​សើច​ខ្លះ​អីចឹង​ហើយ…ជា​ការ​នឹក​ឃើញ​ភ្លាម​និយាយ​ ភ្លែត​តែ​ម្តង​ លែង​អី​នឹង​ខុស​ខ្លះ​ត្រូវ​ខ្លះ​។ ដូច្នេះ​ទាំង​នោះ​ មិន​មែន​ជា​ការ​តាំង​ចិត្ត​ ឬ​ចេញ​ពី​ឆន្ទៈ​របស់​នាង​ពិតប្រាកដ​ទេ​។ ផ្ទុយ​ខាង​លើ​នេះ​ គឺ​ប្រាកដ​ណាស់​ថា​ នាង​នឹង​វិល​មក​ប្រទេស​កំណើត​វិញ​នា​ចុង​ខែ​កុម្ភៈ​នេះ​ គ្រាន់​តែ​ពុំ​មាន​កាល​បរិច្ឆេទ​ច្បាស់​ថា​ថ្ងៃ​ណា​ប៉ុណ្ណោះ។

Sabay៖ ពេល​មក​ដល់​ស្រុក​កំណើត​ តើ​ អេឡិច​ យល់​ថា​ ដាឡែន​ អាច​នឹង​មាន​ការ​ប្រឈម​មុខ​ខ្លះ​ទេ ក្រោយ​កើត​រឿង​បែប​នេះ?

អេឡិច៖ បែប​នេះ​ទៅ​ហើយ​ បើ​ថា​អត់​មាន​ការ​ប្រឈម​មុខ​ខ្លះ​នឹង​បញ្ហា​នោះ​ ក៏​មិន​ត្រូវ​ដែរ​ ពិសេស​ជាមួយ​ប្រិយមិត្ត​អ្នក​គាំទ្រ​ ប៉ុន្តែ​យ៉ាង​ណា​ នាង​ក៏​ត្រៀម​ខ្លួច​រួច​ហើយ​ដែរ​។

Sabay៖ ការ​ត្រៀម​ខ្លួន​នោះ​ គឺ​នាង​នឹង​ធ្វើ​អ្វី អេឡិច ​ក្រោយ​មក​ដល់​ស្រុក​វិញ​​?

អេឡិច៖ បើ​ទោះ​ខ្ញុំ​ដឹង​មិន​ច្បាស់​ ប៉ុន្តែ​ ខ្ញុំ​យល់​ថា​ជា​រឿង​ដែល​អាច​ធ្វើ​សន្និសីទ​សារព័ត៌មាន​ ព្រោះ​​ជា​ឱកាស​មួយ​ដែល​នាង​អាច​សុំទោស​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ រួម​ទាំង​បក​ស្រាយ​ការពារ​ខ្លួន​នូវ​ចំណុច​ខ្លះ​ដែល​នាង​មិន​បាន​ធ្វើ​ ហើយ​ត្រូវ​បាន​គេ​បំពាន​ ក្នុង​ន័យ​បំប៉ោង​រឿង​ឲ្យកាន់​តែ​ធំ​នោះ​ ខណៈ​រហូត​មក​ត្រឹម​ថ្ងៃ​នេះ​ ក៏​មាន​ខាង​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ធំ​ ក៏​បាន​មក​ស្នើ​សុំ​ធ្វើ​បទ​សម្ភាសន៍​ជា​មួយ​នាង​ ក្រោយ​ពេល​នាង​មក​ដល់​ដែរ​។

Sabay៖ ចុង​ក្រោយ​មាន​អ្វី​ខ្លះ​ទៀតដែល​ អេឡិច​ ចង់​និយាយ​តាម​សារព័ត៌មានSabay ពេល​នេះ?

អេឡិច៖ បាទ!​ ជួស​មុខ​ឲ្យ ដាឡែន​ ដែល​ពេលនេះ​ នៅ​សហរដ្ឋអាមេរិក​នៅ​ឡើយ​ ខ្ញុំ​សុំ​ការ​លើកលែង​ពី​បង​ប្អូន​ប្រិយមិត្ត​ទាំងអស់​ ចំពោះ​អ្វី​ដែល​នាង​បាន​ភ្លាំងភ្លាត់​កើតមាន​ឡើ​ង ត្បិតថា អ្នក​ណា​ក៏​ធ្លាប់​ខុស​ដែរ​ សំខាន់​ខុស​ហើយ​ ដឹង​កំហុស ។ ដូច្នេះ​ នាង​គួរ​ត្រូវ​បាន​ការ​លើក​លែង​ទោស​ និង​ផ្តល់​ឱកាស​សម្រាប់​កែខ្លួន។ ក្រៅ​ពី​នេះ​ ខ្ញុំ​ក៏​ចង់​សំណូមពរ​ឲ្យបង​ប្អូន​ប្រិយមិត្ត​ មុន​នឹង​ជឿ​លើ​អ្វី​មួយ​ សូម​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​សិន​ ចៀសវាង​កុំ​ឲ្យមាន​បុគ្គល​ម្នាក់​ត្រូវ​បាន​ទម្លាក់​កំហុស​ ទាំង​ខ្លួន​គេ មិន​បាន​ប្រព្រឹត្ត​ ឬ មិនបាន​ដឹងអី​។

នៅ​មួយ​ចំណុច​ទៀត​ ដែល​ខ្ញុំ​ចង់​ឆ្លើយតប​ ពិសេស​ចង់​ឲ្យ​មាន​ការ​កែប្រែ​តែ​ម្តង​នោះ​ ចំពោះ​អ្នក​ដែល​ទំនេរ​អត់​ការងារ​ធ្វើ​យក​រូប​គេ​ទៅ​កែកុន​ ដែល​ទង្វើ​បែបនេះ​ អ្នក​គួរ​គិត​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ ត្បិត​ថា​ទង្វើ​ដ៏​អត់​បាន​ការ​របស់​អ្នក​ អាច​នឹង​ធ្វើ​ឲ​គេ​ខូចខាត​ ហើយ​សំខាន់​បុគ្គល​នោះ​ គឺ​ជា​ស្រ្តី​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យបាត់​បង់​តម្លៃ​ស្រ្តី​ខ្មែរ​ទាំង​មូល​ ខណៈ​ អ្នកម្តាយ​ អ្នកមីង​របស់​អ្នក​ ក៏​ជា​ស្រី​ ឬ​​អាច​ថា​ អ្នក​ក៏​មាន​បង​​ ឬ​ប្អូន​ស្រី​ដែរ​នោះ៕

អ្នកអាចអានអត្ថបទ ខាងលើនេះនៅ គេហទំព័រ សប្បាយ

Khmerload សុំដាក់វិដេអូ ដែលប្រិយមិត្តខ្លះ យល់ថាជា ភស្តុតាង អាចបញ្ជាក់ថា រូបថតខាងលើនេះ ជារូបថតពិត ហើយបង្ហាញថា លោកអេឡិច ចេះតែនិយាយការពារគ្នាគាត់។ 

Khmerload សុំមិនបញ្ចេញយោបល់អ្វីទាំងអស់ គ្រាន់តែទុកអោយប្រិយមិត្តទាំងអស់ ធ្វើការវិភាគខ្លួនឯង។ សូមមើលវិដេអូ ខាងក្រោម៖

វិដេអូខាងលើនេះ កើតឡើងក្រោយពីរូបថតដ៏សិចស៊ីរបស់នាង ដែលទទួលការរិះគន់ពីប្រិយមិត្ត Khmerload យ៉ាងខ្លាំង រួមទាំងក្រសួងវប្បធម៌ផង។

រៀបចំដោយ Khmerload

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]