កាលពីម្សិលមិញ ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ មានវីដេអូឃ្លីបមួយ ត្រូវបាន បង្ហោះជាសាធារណៈ នៅលើបណ្តាញ សង្គមហ្វេសប៊ុក បង្ហាញពី សកម្មភាពរបស់ សមត្ថកិច្ច ចុះអនុវត្ត សាលដីកាតុលាការ ចាប់ឃាតករ សម្លាប់មនុស្ស នេះបើតាមការឲ្យដឹង ពីប្រភពវីដេអូ។

យើងអាចឃើញបានថា ប៉ូលីស បានឡោមព័ទ្ធទីតាំងនោះ ជុំជិត ជាហេតុធ្វើឲ្យជនល្មើស ដែលមិនព្រម ប្រគល់ខ្លួនតាមសម្រួលរូបនេះ ផ្លោះចេញតាមគ្រប់ច្រកល្ហក តាមដែលអាចទៅបាន តែទោះជាយ៉ាងណា នៅទីបំផុត នៅតែមិនអាច រួចផុតពីសំណាញ់ច្បាប់ បាននោះដែរ។

តាមរយៈវីដេអូ ក៏អាចសង្កេតឃើញ មានបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នោះ មានការភ្ញាក់ផ្អើល នាំគ្នា ចោមរោម តាមមើល យ៉ាងច្រើន ផងដែរ។

ទោះជាយ៉ាងណា ប្រភពវីដេអូ មិនបានបញ្ជាក់លម្អិត ទាក់ទងនឹងករណីនេះ និង មិនដឹងច្បាស់ ថានៅទីណា ឲ្យប្រាកដនោះដែរ តែបើតាម ឈ្មោះទំព័រហ្វេសប៊ុក ដែលបានបង្ហោះវីដេអូនេះ អាចនឹងកើតឡើង នៅក្នុង ខេត្តព្រះសីហនុ។ សូមប្រិយមិត្ត ទស្សនា វីដេអូឃ្លីប ខាងក្រោម៖


ប្រភព៖ Facebook

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ