ការប្រកួតបាល់ទាត់ ក្របខ័ណ្ឌលីកកំពូល Premier League របស់ចក្រភពអង់គ្លេស បានឈានចូលមកដល់ សប្តាហ៍ទីពីរហើយ ដោយនៅយប់ ថ្ងៃសៅរ៍នេះ មាន ៦គូ ហើយគូដែលជក់ចិត្ត ដិតអារម្មណ៍ជាងគេគឺ ការប្រកួតរវាងក្រុមស្ករតាំងម៉ែ Everton បើកទ្វារកីឡាដ្ឋាន Goodison Park ស្វាគមន៍ ភ្ញៀវកាំភ្លើងធំ Arsenal។


ស្ថិតក្រោមការដឹកនាំ របស់គ្រូបង្វឹក លោក Roberto Martínez ក្រុម Everton បានបញ្ចប់រដូវកាលមុន ដោយឈរនៅ លេខរៀងទី ៥ មិនគួរឲ្យជឿ ខណៈការប្រកួត កាលពីសប្តាហ៍ទីមួយ កន្លងទៅ បានត្រឹមស្មើ ២ទល់នឹង២ ក្នុងផ្ទះ Leicester City តែប៉ុណ្ណោះ និងមាន ១ ពិន្ទុ ឈរនៅលេខរៀងទី ៩។

ងាកទៅក្រុមកាំភ្លើងធំ Arsenal ឯណោះវិញ បើទោះបីជាការប្រកួត សប្តាហ៍ទីមួយ ឈ្នះ Crystal Palace ក្នុងផ្ទះ ដោយលទ្ធផល ២ទល់នឹង១ រកបានបីពិន្ទុ ឈរនៅលេខរៀងទី ៣ ក្នុងតារាងចំណាត់ Premier League ក៏ដោយ ប៉ុន្តែបែរជាត្រូវខកទឹកចិត្ត ខណៈពុំអាចបំបាក់ក្រុមទួរគី Beşiktaş ក្រៅផ្ទះទៅវិញ ដោយបានត្រឹមស្មើ ០ទល់នឹង០ ក្នុងវគ្គជម្រុះទៅលេង ក្របខ័ណ្ឌកំពូល របស់អឺរ៉ុប Champions League កាលពីយប់ថ្ងៃពុធ កន្លងទៅ។

ក្នុងនោះដែរ កីឡាករឆ្នើមៗ គួរឲ្យចាប់អារម្មណ៍ ប្រចាំក្លឹបទាំងពីរ មានដូចជា ខ្សែប្រយុទ្ធបែលហ្សិច វ័យ ២១ឆ្នាំ  Romelu Lukaku ដែលទិញពី Chelsea ក្នុងតម្លៃ ២៨ លានផោន បង្ហាញវត្តមានឲ្យ Everton បាន ៣១ ប្រកួត កាលពីរដូវកាលមុន ក្នុងលក្ខណៈជា កីឡាករខ្ចីជើង និងស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ ចំណែកឯ កាំភ្លើងធំ Arsenal មានខ្សែប្រយុទ្ធចំណូលថ្មី សញ្ជាតិឆីលី Alexis Sánchez វ័យ ២៥ឆ្នាំ ដែលទិញពី Barcelona ក្នុងតម្លៃ ៣៥ លានផោន, ខ្សែបម្រើ Ozil និងខ្សែប្រយុទ្ធ ដាក់ចូលថ្មី Yaya Sanogo ខណៈខ្សែបម្រើ Mikel Arteta ត្រូវអវត្តមាន ដោយសារបញ្ហារបួស។

ប្រវត្តិជួបគ្នាទាំង ៥ ដងកន្លងទៅនេះ គឺស្ករតាំងម៉ែ Everton ឈ្នះ ១ ដង, កាំភ្លើងធំ Arsenal ឈ្នះ ១ ដង និងស្មើគ្នា ៣ ដង។


តើមួយគូនេះ មួយណាជាអ្នកឈ្នះ? សូមទស្សនាវីដេអូ ទស្សន៍ទាយរបស់មហាជន៖

 

គួរបញ្ជាក់ផងដែរថា នៅមាន ៥ ប្រកួតឯទៀត ដូចជា Aston Villa ស្វាគមន៍ សារិកាព្រៃ Newcastle ខណៈ Leicester ធ្ងន់-ក ពេលប៉ះតោខៀវ Chelsea ហើយ Crystal Palace ប្រកួតជាមួយ  ក្រុមញញួរ West Ham និង WBA ធ្វើដំណើរទៅផ្ទះ Southampton ចុងក្រោយគឺ Swansea បើកទ្វារកីឡាដ្ឋាន Liberty ស្វាគមន៍ Burnley។

តារាងចំណាត់ថ្នាក់


ព្យាករណ៍


តើប្រិយមិត្តយល់ថា ក្រុមណាឈ្នះយប់នេះ?

កុំភ្លេចចូលរួមលេងល្បែង “ស្តេចទាយបាល់” របស់ខ្មែរឡូត ច្បាប់ថ្មី ទឹកប្រាក់កាន់តែច្រើន!!

ដោយ RoMeo & Viroth

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]