បរទេស៖ ជាធម្មតាយើង តែងតែសង្កេត ឃើញថាមនុស្ស ចាស់ភាគច្រើន ពិបាកក្នុងការ សំរាន្តឲ្យបាន លង់លក់ស្រួលណាស់ ដែលមូលហេតុនេះ ត្រូវបានអ្នកវិទ្យាសាស្រ្ត រកឃើញនិង លើកយកមកបង្ហាញ ឲ្យយើងបានដឹង ទាំងអស់គ្នា។

អ្នកវិទ្យាសាស្រ្ត បានអះអាងថា មូលហេតុដែល ធ្វើឲ្យមនុស្សចាស់ ពិបាកក្នុងការ សំរាន្តលក់ ក៏ដោយសារតែ ពួកគេចាប់ផ្តើម បាត់បង់កោសិកា មួយចំនួននៃ ផ្នែកខួរក្បាល ក្នុងការជួយ បិទនៃដំនើរការ របស់ខួរក្បាល។

យោងតាមរបាយការណ៍ បានឲ្យដឹងថា កោសិកាទាំងនោះ មានមុខងារក្នុងការ ទប់ស្កាត់នៃ ការគិតរបស់មនុស្ស និងធ្វើឲ្យមនុស្ស គេងលក់ដោយ ទុកឲ្យខួរក្បាល មានពេលសម្រាក ហើយនៅពេលដែល មនុស្សយើងមាន អាយុកើនឡើង នោះកោសិកា ប្រភេទនេះនឹង រលាយបាត់ បន្តិចម្តងៗ។

ក្រុមស្រាវជ្រាវ មកពីសាលាវេជ្ជសាស្ត្រ Harvard នៃសហរដ្ឋអាមេរិក បានបន្ថែមទៀតថា អ្នកដែលមាន បញ្ហាបែបនេះ មិនត្រឹមតែពិបាក ក្នុងការគេងលក់ ប៉ុណ្ណោះទេ ពួកគេភាគច្រើន ក៏ឧស្សាហ៍ភ្ញាក់ ជាញឹកញាប់ នៅពេលគេងលក់ នាពេលយប់ផងដែរ ដែលកត្តានេះ វាស្រដៀងទៅនឹង ជំងឺភ្លេចភ្លាំង របស់មនុស្ស ចាស់ជរា។

យ៉ាងណាមិញ លោកសាស្រ្តាចារ្យ Clifford Saper បានផ្តល់ដំបូន្មានថា “ដើម្បីជៀសវាង នៃបញ្ហាទាំង ប៉ុន្មាននេះ មនុស្សគួរតែ សម្រាក ឲ្យបានច្រើន នៅពេលឈានដល់ អាយុ២០ឆ្នាំ ឡើងទៅ ដើម្បីកុំឲ្យខួរក្បាល របស់អ្នកមាន ដំនើរការហួសប្រមាណ ដែលជាហេតុ នាំឲ្យវាឆាប់ បាត់បង់ផ្នែក កោសិកាសំខាន់ៗ មួយចំនួននៅ ពេលអ្នកឈាន ដល់វ័យចាស់ជរា”។

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]