កាលពីពេលថ្មីៗនេះ នៅក្នុងស្ថានីយ៍រថភ្លើង​សឹង្ហបុរីមានអ្នកដំណើរម្នាក់ បានថតវីដេអូរបស់នារីវ័យកណ្ដាលម្នាក់ ដែលបានឈ្លោះគ្នាដណ្ដើម កៅអីជាមួយនឹង ស្ដ្រីវ័យចំណាស់ម្នាក់នៅពេលដែល រថភ្លើងកំពុងឆ្ពោះទៅ Marina Bay ។ 

នៅក្នុងហេតុការណ៍នោះ ស្ដ្រីចំណាស់ម្នាក់បាននិយាយថា ជើងរបស់គាត់មានរបួស តែបែរជានារីដែលមានអាយុ តិចនោះនិយាយថានាង មិនបានឃើញជើងរបស់គាត់មានរបួសនោះទេ។ ស្រ្ដីវ័យក្មេងនេះនូវតែបន្ដសម្លក់​ ស្រ្ដីដែលអង្គុយកន្លែងនាងជាច្រើន ម៉ោង ដែលធ្វើឲ្យស្រ្ដីចំណាស់នេះលើកទូរស័ព្ទថតរូបនាងទុក។ ដោយសារតែរឿងថតរូបនេះ បានធ្វើឲ្យនារីដែលប្រហែលជាជនជាតិចិននេះ កាន់តែមួម៉ៅនិង ចោទជាសំនួរថា ហេតុអ្វីបានស្ដ្រីចំណាស់នេះបង្កបញ្ហាច្រើនម្ល៉េះ។ អ្នកទាំង២នូវតែបន្ដស្រែក ដាក់គ្នារហូតទាល់តែ នារីនេះចុះដល់ចំណត Raffles Place ។

តើប្រិយមិត្ដគិតថាដើមបញ្ហាចេញមក ពីភាគីខាងណា? យ៉ាងណាមិញ មនុស្សម្នាក់គួរគប្បីមានសុជីវធម៌នៅក្នុងខ្លួន និងចេះអត់អោនឲ្យគ្នាទៅវិញទៅមក ទើបប្រទេសមានសន្ដិភាព។​ សូមប្រិយមិត្ដទស្សនាវីដេអូទាំងអស់គ្នា៖

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]