កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Adidas ដែលជាក្រុមហ៊ុនផលិតនិង ចែកចាយសម្ភារៈកីឡាដ៏ធំ និង ល្បីល្បាញនៅលើពិភពលោក ហើយត្រូវបានទទួលស្គាល់ពីសំណាក់អ្នក ស្នេហាវិស័យកីឡាជាច្រើននោះ ត្រូវបានមតិជាច្រើនធ្វើការរិះគន់ បន្ទាប់ពី ក្រុមហ៊ុន Adidas បញ្ចេញម៉ូតស្បែកជើងថ្មីរបស់ពួកគេដោយ មានច្រវាក់និង កងជើង។

តាមប្រភពព័ត៌មានបានអោយដឹងថា មានអ្នកលេងអិនធើណិតជាច្រើនបាន ផ្ញើរសាររិះគន់លើ ស្បែកជើងម៉ូតថ្មីរបស់ ក្រុមហ៊ុន adidas ដែលមានច្រវាក់និង កងជើង ដែលពួកគេបានលើកឡើងថា វាគ្មានអ្វីខុសពីទាសករនោះទេ។ ទោះជាយ៉ាងណាក៏ដោយក៏មិនទាន់ មានប្រភពព័ត៌មានណាមួយអាចបញ្ជាក់ពី ការឆ្លើយតបរបស់ អ្នកឆ្នៃម៉ូតរបស់ក្រុមហ៊ុន Adisdas នៅឡើយទេ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះស្បែកជើងម៉ូតថ្មីនេះ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]