តាម​ប្រភព​ពី​គេ​ហ​ទំព័រ​ឆាយ​ណា​បឺស​​ ចេញ​ផ្សាយ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ឆ្នាំ ២០១២​ ឱ្យ​ដឹង​ថា ​យុវជន​ម្នាក់​ អាយុ​២៣​ឆ្នាំ បាន​ស្លាប់​ភ្លាម​មួយ​រំពេច បន្ទាប់​ពី​គាត់​អង្គុយ​លេង​អនឡាញហ្គេម​ “ World of Warcraft ” ជាប់ដោយមិនចេញពីកៅអី របស់គាត់ អស់​រយៈ​ពេល​២៣​ម៉ោង។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី៣១ ខែ​មករា ឆ្នាំ ២០១២ នៅ​ក្នុង​ហាង​កាហ្វេ​អ៊ីន​ធើរ​ណេត​មួយ​ស្ថិត​ក្នុង​តំបន់តៅ​យ៉ន (Taoyuan) កោះ​តៃ​វ៉ាន់ ។

ប្រភពដដែលបានអោយដឹងថា គេឃើញបុរសនោះ គាត់ងោក​ក្បាល​ដេក​​លើ​តុ​ដើម្បីគេង ជា​ច្រើន​ដង ហើយពេល គាត់ភ្ញាក់ឡើងគាត់បន្តលេងទៀត។ ក្រោយមក នារីបម្រើការនោទីនោះ បានទៅជិតគាត់ដើម្បីសួរគាត់ថាតើគាត់ ចង់បន្តលេងទៀត ក៏ស្រាប់តែឃើញគាត់ស្លាប់ទៅហើយ។ នារីនោះមានការភ័យខ្លាចជាខ្លាំង ហើយក៏រាយការណ៍ ទៅប៉ូលីសភ្លាមនោះ។

ពេលប៉ូលីសមកដល់ ខ្លួនរបស់បុរសនោះបានរឹងទៅហើយ និងរក្សានៅកាយវិការ លេងហ្គេមរបស់គាត់ ដោយ ដៃម្ខាងកាន់ Mouse និងម្ខាងទៀតលើ Keyboard។

រៀបចំដោយ Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]