ជាការពិត ចំពោះរឿងស្នេហា ដែលអាចដើរទៅមុខបាន លុះត្រាតែ ភាគីទាំងសងខាង មានចិត្ត ស្រលាញ់គ្នា ជាមុនសិន។ ចុះតើអ្នក ដឹងទេថា តើគួរធ្វើយ៉ាងណា ដើម្បីទាញ  ចិត្តមនុស្ស ឲ្យមកស្រលាញ់អ្នក? ខាងក្រោម ជាវិធីមួយចំនួន អាចចងចិត្ត មនុស្សប្រុស ឲ្យងប់ងល់នឹង អ្នកបាន៖

១) កុំតឹងតែងពេក៖ ចំនុចនេះវា ពិតជាសំខាន់ សម្រាប់ធ្វើឲ្យ មនុស្សប្រុស លង់ស្រលាញ់អ្នកបាន។ អ្វីដែលអ្នក គួរធ្វើ គឺព្យាយាមធ្វើឲ្យ គេ នឹកអ្នក និងគិតថា អ្នកជាមនុស្សសំខាន់ម្នាក់ ក្នុងចិត្ត របស់គេ។ ប្រសិនបើអ្នក អាចធ្វើបាន អ្នកនឹងអាច ចងចិត្ត គេបានហើយ។

២) ច្បាស់ចំពោះខ្លួនឯង៖ កុំព្យាយាមសម្តែង កាយវិការ ក្លែងក្លាយ នៅមុខគេ ហើយអ្នកត្រូវបង្ហាញ ភាពស្មោះត្រង់ និងច្បាស់លាស់ ជាមួយគេ។ បន្ថែមពីនេះទៅទៀត អ្នកត្រូវរៀនធ្វើចិត្តអត់ធ្មត់ និងនិយាយជាមួយគេ ជាមួយសម្តីទន់ភ្លន់។ ជាពិសេសនោះ អ្នកត្រូវតែ នៅខាងវិជ្ជមានជានិច្ច និងជឿជាក់ លើខ្លួនឯងផងដែរ។

៣) ទំនាក់ទំនងជាមួយគេ៖ អ្នកគួរតែ ព្យាយាមនិយាយជាមួយគេ និងសាកសួរ ពីទម្លាប់ ថាគេ ចូលចិត្តអ្វី រឺក៏មិនចូលចិត្ត អ្វី។ លើសពីនេះ អ្នកក៏ អាច សួរពី គម្រោងនៃអនាគតរបស់គេ ថាគេចង់រៀបចំ ជីវិតបែបណា។ នៅពេលណាអ្នក កាន់តែនិយាយជាមួយគេ វាកាន់តែ ធ្វើឲ្យមានភាព ស្និទ្ធស្នាល រឹតតែខ្លាំងឡើងៗ  និងដំនាក់កាល ចុងក្រោយ គឺរូបគេ នឹងធ្លាក់ ក្នុងអន្លង់ស្នេហ៍របស់អ្នក ជាក់ជាមិនខាន។

៤) កែវភ្នែក៖ អ្នកគួរតែ រៀនប្រើកែវភ្នែក ដើម្បីទាក់ទាញ ចិត្តមនុស្សប្រុស។ ប្រសិនបើអ្នក កំពុងតែនិយាយជាមួយគេ គឺអ្នកគួរតែ មើលឲ្យ ចំ កែវភ្នែក របស់គេ។ ជាទូទៅ មនុស្សប្រុសគឺចូលចិត្ត ឲ្យមនុស្សស្រី មើលកែវភ្នែក របស់គេ។ ជាពិសេសចំនុចនេះ ក៏អាចទាក់ទាញ ចិត្ត មនសុ្សប្រុសបានដែរ។ ប៉ុន្តែកុំភ្លេច ឧស្សាហ៍ញញឹមផង នៅពេលនិយាយ ជាមួយគេ។

៥) មើលទៅអស្ចារ្យ៖ ចំនុចនេះ មិនមែនឲ្យ អ្នកតែងខ្លួន ស៊ិចស៊ី ទើបបង្ហាញថា អ្នកមើលទៅ អស្ចារ្យនោះទេ គឺមានន័យថា អ្នកគួរ តែរៀបចំ ខ្លួនរបស់អ្នក ឲ្យបានល្អ ជារៀងរាល់ថ្ងៃ។ អ្នកគួរតែ ចំនាយពេល តុបតែងមុខតិចៗ និងធ្វើម៉ូតសក់ ហើយជ្រើសរើសឈុត សំលៀកបំពាក់ណា ដែលសាកសមនឹងអ្នក។ ពេលខ្លះ សំលៀកបំពាក់សាមញ្ញ ក៏មើលទៅ អស្ចារ្យដែរ ប្រសិនបើអ្នក ចេះរៀបចំ។ ជាពិសេសអ្នក គួរតែ សម្អាត រាងកាយ របស់អ្នក ឲ្យមានអនាម័យ និងមានក្លិនក្រអូបជានិច្ច រឺ ប្រសិនជាអាច អ្នកគួរតែ ជ្រើសរើស ក្លិនទឹកអប់ ដែលគេ ចូលចិត្ត ក៏កាន់តែ ប្រសើរផងដែរ។

៦) ចំណាយពេលនៅជាមួយគេ៖ វាពិតជា សំខាន់ណាស់ ក្នុងការចំណាយពេល នៅជាមួយគេ ឲ្យបានច្រើន ពីព្រោះ វាអាចធ្វើឲ្យ ចំនង ស្នេហា របស់អ្នកទាំង២ កាន់តែស្អិតរមួត នឹងគ្នា និងធ្វើឲ្យ គេចាប់ចិត្ត លើអ្នក កាន់តែខ្លាំងឡើងៗ។

៧) ធ្វើឲ្យគេ មានអារម្មណ៍ថាអ្នក ពិតជាសារៈសំខាន់៖ ប្រសិនបើអ្នក សម្តែងអាកប្បកិរិយាឈ្លើយ រឺក៏ឈ្លោះ ជាមួយគេជារឿយៗ អ្នកមិន អាច ទាញចិត្តគេ ឲ្យមកលង់ស្រលាញ់អ្នកបាននោះទេ។ អ្នកគួរតែ បង្ហាញនូវ អត្តចរិកសុភាពរាបសារ និងព្យាយាមធ្វើឲ្យគេ យល់ថា អ្នកជាមនុស្ស សំខាន់ម្នាក់ ក្នុងអារម្មណ៍របស់គេ។

៨) ព្យាយាមស្គាល់គ្រួសារ និងមិត្តភក្កិរបស់គេ៖ អ្នកគួរតែព្យាយាម បង្ហាញអារម្មណ៍ ថាអ្នកពិតជា ពេញចិត្ត  ជាមួយគ្រួសារ និងមិត្តភក្កិ របស់គេ យ៉ាងខ្លាំង  ពីព្រោះវាជា ចំនុចមួយ ក្នុងការធ្វើឲ្យ គេលង់ស្រលាញ់អ្នកបានផងដែរ ។ ជាពិសេសអ្នក គួរតែ ធ្វើឲ្យគេ មាន ទំនុកចិត្តលើខ្លួនអ្នក ជាមុនសិន ប្រសិនបើអ្នក ចង់ឲ្យគេ ស្រលាញ់អ្នកនោះ។

នេះជាវិធី ទាញចិត្តមនុស្សប្រុស ឲ្យស្រលាញ់អ្នកបាន៕          

 

ប្រភព amerikanki

ដោយ៖ កា

ខ្មែរឡូត         

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]