នៅវេលាម៉ោង ៧យប់នេះ ក្រុមជម្រើសជាតិ អាយុក្រោម ២១ឆ្នាំ របស់កម្ពុជានឹងប្រកួតជាមួយ ក្រុមជម្រើសជាតិ វៀតណាម អាយុក្រោម ២១ ឆ្នាំ នៅក្នុងការប្រកួតចុងក្រោយ ក្នុងពូល B នៃពាន រង្វាន់សេ្តចព្រុយនេ Hassanal Bolkiah Cup។

ការប្រកួតថ្ងៃនេះ នឹងកាត់សេចក្តីថាតើ រវាងក្រុមទាំង២ មួយណានឹងឈាន ទៅកាន់វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្តជាបន្ត ដោយសារបច្ចុប្បន្ន កម្ពុជាកំពុងឈរនៅចំណាត់ថា្នក់លេខ ២ ដោយក្នុង ៤ ប្រកួត កម្ពុជាឈ្នះ ៣ និងចាញ់ ១ មាន៩ពិន្ទុ ដោយឡែកក្រុមវៀតណាម ស្ថិតនៅ ក្រោមកម្ពុជា ពោលគឺ ចំណាត់ថ្នាក់លេខ៣ ដោយក្នុង ៤ ប្រកួត ឈ្នះ ២ ស្មើ ១ និងចាញ់១ មាន ៧ ពិន្ទុនៅក្នុងដៃ។

ការប្រកួតផ្សេងទៀតក្នុងពូល B នេះដែររួមមាន៖ ឥណ្ឌូនេស៊ី ប្រកួតជាមួយ សិង្ហបុរី ម៉ោង ៣ រសៀល (ម៉ោងនៅកម្ពុជា), ម្ចាស់ផ្ទះ ព្រុយណេ ប្រកួតជាមួយ ក្រុមកំពូលតារាង ម៉ាឡេស៊ី ម៉ោង ៧ យប់ (ម៉ោងនៅកម្ពុជា)។

នៅក្នុងករណីដែលឈ្នះវៀតណាម នោះកម្ពុជានឹងបានឡើង ទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ក៏ប៉ុន្តែបើសិនជាស្មើគ្នា ជោគវាសនា របស់ កម្ពុជាត្រូវពឹងផ្អែកទៅលើក្រុមម៉ាឡេស៊ី ដែលត្រូវជួប ជាមួយម្ចាស់ផ្ទះព្រុយណេ ។ បើសិនជាម៉ាឡេស៊ីយកឈ្នះ ឬក៏ស្មើគ្នាជាមួយ ព្រុយណេ នោះក្រុម កម្ពុជានឹងចាប់ដៃគ្នាជាមួយក្រុមម៉ាឡេស៊ីឡើងទៅវគ្គបន្ត៕


កីឡាករកម្ពុជាក្នុងការប្រកួតកន្លងទៅ (រូបថត The Brunei Times)


កីឡាករវៀតណាមក្នុងការប្រកួតកន្លងទៅ (រូបថត The Brunei Times)

តើប្រិយមិត្តគិតថាក្រុមជម្រើសជាតិកម្ពុជា នឹងបំបែកកំណត់ត្រាឡើងទៅកាន់ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ជាលើកដំបូងបានដែរឬអត់?

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]