ភ្នំពេញ៖ មិនខុសពីសប្ដាហ៍មុនៗទេ ដែលកម្មវិធី លំដាប់ពិភពលោក គឺ The Voice Cambodia បានចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាសនោះ ដែលមាន ការចូលរួមពី បេក្ខជន និងបេក្ខនារី ទូទាំងខេត្ដក្រុងនោះ។

តែអ្វីដែលពិសេស សម្រាប់សប្ដាហ៍នេះ ទាំងទស្សនិកជន និងគ្រូបង្វឹកទាំង៤នាក់នោះ គឺ បេក្ខជនម្នាក់ ដែលមកពី ខេត្ដសៀមរាប ឈ្មោះ ហៀង សុភក្ត្រ័ា អាយុ ២៤ឆ្នាំ បែរជាមានសម្លេង ដូចជា តារាចម្រៀងលោក ឆនសុវណ្ណារាជ ដែលជាគ្រូបង្វឹកម្នាក់ ក្នុងចំណោមនេះ។ សម្រាប់បេក្ខជននេះផ្ទាល់ បានឡើងច្រៀងបទ ១ខែ ១០ថ្ងៃ ដែលនេះក៏ ជាសំនៀងដើមរបស់ លោក ឆន សុវណ្ណារាជ ផងដែរ និងជាលទ្ធផលគឺ បេក្ខជននេះ ទទួលបាន ការចុចប៉ូតុង ៣ ពីគ្រូបង្វឹកដូចគ្នា។

ចង់ដឹងថា សំនៀង ដូចជា លោក ឆន សុវណ្ណារាជ យ៉ាងណា សូមទស្សនាទាំងអស់គ្នា ដែលបានដកស្រង់ពី Facebook ៖

រៀបចំដោយ ៖ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ