កីឡាករសញ្ជាតិអង់គ្លេស វ័យ២៩ឆ្នាំ Ashley Young បានជួបប្រទះ នូវរឿងដ៏គួរឲ្យ អស់សំណើចមួយ ខណៈកំពុងលេង នៅក្នុងការប្រកួត រវាងក្រុមបិសាចក្រហម Manchester United នឹងក្រុមក្ងានស Swansea City កាលពីយប់ថ្ងៃសៅរ៍ ទី១៦ ខែសីហា កន្លងទៅនេះ នៅក្នុងពហុកីឡាដ្ឋាន Old Trafford នៃចក្រភពអង់គ្លេស។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា កីឡាករខ្សែបំរើ Ashley Young ដែលមានប្រាក់បៀវត្តរ៍ ប្រមាណ២ម៉ឺនដុល្លារ ក្នុងមួយសប្តាហ៍រូបនេះ បានជួបរឿង ដ៏គួរឲ្យអស់សំណើចមួយ នៅក្នុងថ្ងៃបើករដូវកាលថ្មី ២០១៤-២០១៥ នៃក្របខ័ណ្ឌ English Premier League របស់ចក្រភពអង់គ្លេស ក្នុងការប្រកួត រវាងក្រុមបិសាចក្រហម Manchester United នឹងក្រុមក្ងានស Swansea City ដោយត្រូវបាន សត្វចាបមួយក្បាល ជុះអាចម៍ដាក់មាត់ ខណៈកីឡាកររូបនេះ កំពុងតែហាមាត់និយាយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតដំបូង នៅក្នុងថ្ងៃបើករដូវកាលថ្មី ២០១៤-២០១៥ នៃក្របខ័ណ្ឌ English Premier League របស់ចក្រភពអង់គ្លេសនេះ គឺក្រុមបិសាចក្រហម Manchester United បានចាញ់ ក្រុមក្ងានស Swansea City ក្នុងលទ្ធផល ២ទល់នឹង១ នៅក្នុងទឹកដីរបស់ខ្លួន កាលពីថ្ងៃសៅរ៍ ទី១៦ ខែសីហា កន្លងទៅនេះ។

យ៉ាងណាមិញ កីឡាករខ្សែបំរើ Ashley Young រូបនេះ ដោយសារតែឃើញ ខ្សែការពាររបស់ក្រុម មានការធ្វេសប្រហែស និងមិនអាចរារាំង គូប្រកួតបាន ក៏បានស្រែកឡូឡា ទៅកាន់ខ្សែការពារ នៅក្នុងក្រុម ខណៈពេលនោះ ក៏ត្រូវសត្វចាប់មួយក្បាល ជុះអាចម៍ពីលើមក ធ្លាក់ចូលទៅក្នុងមាត់ របស់គាត់តែម្តង៕

ទស្សនាវីដេអូទាំងអស់គ្នា៖

ទស្សនាវីដេអូ Highlights រវាង ក្រុមបិសាចក្រហម Manchester United និង ក្រុមក្ងានស Swansea City

ប្រភព ៖ asiantown.net

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]