ការប្រកួតចំនួន ៧ ប្រកួត នាថ្ងៃបើកឆាកក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស កាលពីយប់ថ្ងៃសៅរ៍ ម្សិលមិញនេះ បានបញ្ចប់ទៅហើយ ដោយក្រុមខ្លាំងដូចជាកាំភ្លើងធំ Arsenal និងមាន់គក Tottenham Hotspur សុទ្ធតែយកជ័យជម្នះរបស់ខ្លួន ដោយលំបាក ខណៈលោក Luis Van Gaal បែរជាដឹកនាំក្រុមបិសាចក្រហម Man UTD ចាញ់ Swansea CITY នាទឹកដី Old Trafford របស់ខ្លួន នាថ្ងៃបើកឆាក មិនគួរអោយជឿទៅវិញ។


តារាងលទ្ធផល


ងាកទៅការប្រកួតនាយប់ថ្ងៃ អាទិត្យនេះ គឺមានទាំងអស់ ៣ គូ ដោយជម្រើសល្អមានដូចជា ហង្សក្រហម Liverpool, មេឃខៀវ Man CITY និងគូបិទគូទ តោខៀវ Chelsea។

ក្រុមឈរនៅលេខរៀងទី ២ រដូវកាលមុន ហង្សក្រហម Liverpool នឹងបើកទ្វារកីឡាដ្ឋាន Anfield របស់ខ្លួន ស្វាគមន៍ក្រុម Southampton ដែលអ្វីគួរអោយកត់សម្គាល់នោះ គឺក្រុម Southampton បានលក់កីឡាករឆ្នើមៗ ជាច្រើនទៅឲ្យក្រុមហង្សក្រហម Liverpool មួយនេះ តួយ៉ាងដូចជា ខ្សែប្រយុទ្ធ Lambert, ខ្សែបម្រើ Lallana និងចុងក្រោយនោះគឺ ខ្សែការពារ Lovren ជាដើម។


       [កីឡាករចំនូលថ្មី Markovic និង Lallana នឹងខកខានការប្រកួតនាយប់នេះ]

ងាកទៅកីឡាដ្ឋាន St James' Park វិញ ក្រុមសារិកាព្រៃ Newcastle ត្រូវធ្ងន់ក នៅពេលដែលប៉ះជាមួយនឹង ក្រុមជើងឯករដូវកាលមុន Man CITY របស់លោក Manuel Pellegrini។ ក្នុងនោះដែរ ការប្រកួតទាំងពីរជើង របស់ក្រុមទាំងពីរ នារដូវកាលមុនគឺ Man CITY ឈ្នះទាំងពីរ ពោលគឺឈ្នះ ៤ ទល់នឹង ០ នៅកីឡាដ្ឋាន Ethihad និងចុងក្រោយវិលមកទឹកដី Newcastle ក្រុម Man CITY បន្តយកឈ្នះ ២ ទល់នឹង ០ បន្ថែមទៀត។

ការប្រកួតចុងក្រោយគឺក្រុមទើបតែឡើងមកថ្មី Burnley នឹងបើកទ្វារកីឡាដ្ឋាន Turf Moor របស់ខ្លួន ស្វាគមន៍ក្រុមតោខៀវ Chelsea របស់លោក Jose Mourihno។


តើប្រិយមិត្តយល់ថា ក្រុមណាឈ្នះយប់នេះ?

កុំភ្លេចចូលរួមលេងល្បែង “ស្តេចទាយបាល់” របស់ខ្មែរឡូត ច្បាប់ថ្មី ទឹកប្រាក់កាន់តែច្រើន!!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]