ព្រុយនេ៖ ក្រុមបាល់ទាត់ ជម្រើសជាតិអាយុក្រោម ២១ ឆ្នាំរបស់កម្ពុជា បានបំបាក់ក្រុមជម្រើសជាតិ អាយុក្រោម ២១ ឆ្នាំរបស់ឥណ្ឌូនេស៊ី ២ ទល់នឹង ១ ក្នុងការប្រកួត លើកទី៤ របស់ខ្លួន ក្នុងការប្រកួត ដណ្តើមពានរង្វាន់ ស្តេចប្រុយណេ Hassanal Bolkiah ក្នុងពូល B។

គ្រាប់បាល់ទី១របស់កម្ពុជា ធ្វើបានដោយការលោត តែតបញ្ចូលទី របស់ខ្សែការពារសុខ សុវណ្ណ នៅ នាទី ២២ និងគ្រាប់បាល់ទី២ ធ្វើបាន ដោយប្រធានក្រុម គួច សុគុម្ភះ នៅនាទី ៤៤ ។ ចំណែក១ គ្រាប់របស់ក្រុមឥណ្ឌូនេស៊ីធ្វើបានដោយកីឡាករ M. DIMAS DRAJAD នៅ នាទី ៤១។


សកម្មភាពរារាំងបាល់របស់អ្នកចាំទីរបស់កម្ពុជាកីឡាករ អ៊ុំ វិចិត្រជាមួយឥណ្ឌូនេស៊ី (រូបថត៖ Brunei Time)

ឆ្លងកាត់ការប្រកួតកន្លងទៅកម្ពុជា មាន ៩ ពិន្ទុនៅក្នុងដៃក្រោយយកឈ្នះ Brunei ២-១, ឈ្នះ Singapore ៣-១, ភ្លាត់ចាញ់ក្រុម Malaysia ១-០ ហើយចុងក្រោយគឺឈ្នះ Indonesia ២-១នេះតែម្តង។

បច្ចុប្បន្នកម្ពុជាស្ថិតនៅចំណាត់លេខ ២ ក្នុងតារាងមាន៩ពិន្ទុ តាមពីក្រោយក្រុមលេខ១ ម៉ាលេស៊ី ១ ពិន្ទុ ដែលការប្រកួត បន្ទាប់កម្ពុជា ត្រូវប៉ះនឹងក្រុមអាយុក្រោយ២១ ឆ្នាំរបស់វៀតណាម នៅថ្ងៃច័ន្ទ ស្អែកនេះ វេលាម៉ោង ៧យប់ (ម៉ោងនៅកម្ពុជា)៕


ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]