បន្ទាប់ពីទន្ទឹមរង់ចាំអស់រយៈពេលជាច្រើនខែ រួចមកហើយនោះ ឥឡូវនេះប្រិយមិត្ត ដែលស្នេហាវិស័យកីឡាបាល់ទាត់ នឹងជក់ចិត្តដិតអារម្មណ៍ សារជាថ្មី ជាមួយនឹង ការមកដល់ រដូវកាលថ្មី ២០១៤ - ២០១៥ នៃក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស ដោយរាត្រីយប់ថ្ងៃសៅរ៍ ទី ១៦ នេះ មានការប្រកួតចំនួន ៧ គូ ដោយបិសាចក្រហម Man UTD និង Arsenal សង្ឃឹមបាន ៣ ពិន្ទុ ក្នុងផ្ទះ។


ក្រុមក្ងាន-ស Swansea ក្រោយការដឹកនាំ របស់គ្រូបង្វឹក លោក Garry Monk នឹងត្រូវពិបាក នៅពេលដែលប៉ះជាមួយនឹង បិសាចក្រហម Man UTD ពីព្រោះក្រោយការដឹកនាំ របស់គ្រូបង្វឹកថ្មី លោក Louis van Gaal បិសាចក្រហម Man UTD នឹងខិតខំប្រឹងប្រែង ដណ្តើមជ័យជម្នះ ស្តារមុខមាត់ក្លឹបមួយនេះ នាកីឡាដ្ឋាន Old Trafford នៅយប់នេះ។


ងាកទៅកីឡាដ្ឋាន Old Trafford វិញ បន្ទាប់ពីនាំចូលកីឡាករឆ្នើមៗ នារដូវកាលដោះដូរកីឡាករនោះ លោក Arsene Wenger ក៏សម្លឹងឃើញជ័យជម្នះ នៅក្នុងផ្ទះដែរ ដោយត្រូវជួបជាមួយនឹង ក្រុម Crystal Palace។ ទោះជាយ៉ាងណាក៏ដោយ Crystal Palace ក៏មិនអន់ដូចការគិតនោះទេ ដោយ Crystal Palace ធ្វើបានល្អ ដោយបញ្ចប់រដូវកាលមុន ដោយឈរនៅលេខរៀងទី ១១ មិនគួរអោយជឿ។

គួរបញ្ជាក់ផងដែរថា នៅមានការប្រកួតជាច្រើនទៀតដែរ ដូចជា Everton ត្រូវធ្វើដំណើរទៅផ្ទះ Leicester CITY, QPR ដែលទើបតែឡើងមកថ្មី ត្រូវស្វាគមន៍ ខ្លារខិន Hull CITY ហើយ Stoke ប៉ះ Aston VILLA ខណៈក្រុមឆ្មារខ្មៅ Sunderland ត្រូវធ្វើដំណើរទៅផ្ទះ WBA ហើយចុងក្រោយនោះគឺ ក្រុមញញួរដែក West Ham ត្រូវស្វាគមន៍ ក្រុមមាន់គក Tottenham Hotspur។

តារាងព្យាករណ៍ របស់ខ្មែរឡូត


តើប្រិយមិត្តយល់ថា ក្រុមណាឈ្នះយប់នេះ?

កុំភ្លេចចូលរួមលេងល្បែង “ស្តេចទាយបាល់” របស់ខ្មែរឡូត ច្បាប់ថ្មី ទឹកប្រាក់កាន់តែច្រើន!!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]