បរទេស៖ ខណៈពេលនេះ មេរោគមរណៈ អ៊ីបូឡា (Ebola) នៅតែបន្តការ សាយភាយពាសពេញ បណ្តាប្រទេសនៃ តំបន់អាហ្រិ្វក ភាគខាងលិច ហើយចំនួននៃ អ្នកស្លាប់នា ពេលនេះកើនឡើង យ៉ាងគំហុក គួរឲ្យព្រួយ បារម្ភជាទីបំផុត។

យោងតាមរបាយការណ៍ បានឲ្យដឹងថា ប្រទេសដែល កំពុងទទួលរង ធ្ងន់ធ្ងរជាងគេដោយសារ មេរោគនេះគឺ ប្រទេសលីប៊ី ដែលនៅទីនោះ មានប្រជាជនបានស្លាប់ និងកំពុងផ្ទុកមេរោគ នេះជាច្រើន រយនាក់ថែមទៀត។ រីឯអ្នកដែល ត្រូវគេសង្ស័យថា មានផ្ទុកមេរោគ នេះក៏ត្រូវបាន ក្រុមគ្រួសារ និងអ្នកជិតខាង ជម្លៀសយកទៅ ទុកចោលនៅកន្លែង មួយដែលដាច់ ស្រយាល ពីតំបន់រស់នៅ ដើម្បីបង្ការ ពីការឆ្លងនៃ មេរោគកំណាចនេះ។

វិធីសាស្ត្រ ក្នុងការទប់ស្កាត់ ការពារកុំឲ្យឆ្លង មេរោគមរណៈ Ebola



មេរោគមរណៈ Ebola អាចនឹងសាយ ភាយពាសពេញ ពិភពលោក និងបង្ក ឲ្យមាន មនុស្សស្លាប់ យ៉ាងច្រើន!

ហេតុនេះហើយ ទើបធ្វើឲ្យ គ្រួសារជាច្រើន ត្រូវរស់នៅបែកគ្នា ដោយសារតែជំងឺ មួយនេះ កូនបែកពី ឪពុកម្តាយ, ប្តីប្រពន្ធត្រូវ បង្ខំរស់នៅ បែកគ្នាក៏ដោយសារ តែខ្លាចឆ្លង មេរោគអ៊ីបូឡា នេះពីគ្នាទៅវិញទៅមក ជាហេតុធ្វើឲ្យមាន ភាពសោកសង្រេង និងសោកនាដកម្ម ជាច្រើនពាសពេញ ប្រទេសលីប៊ី ទាំងមូល។

ក្រុមគ្រូពេទ្យ បានអះអាងថា ប្រជាជនលីប៊ីជាច្រើន ដែលផ្ទុកជំងឺ មរណៈនេះបាន សំងំលាក់ខ្លួន នៅក្នុងផ្ទះ ជាជាងមកមន្ទីរពេទ្យ ដើម្បីទទួលការ ពិនិត្យនិង មើលថែទាំ ទិដ្ឋភាពនេះហើយ បានបង្កឲ្យមាន ការឆ្លងរាលដាល យ៉ាងឆាប់រហ័ស នៃជំងឺមួយនេះ។





ធនាគារពិភពលោក ប្រកាសផ្តល់ ជំនួយបន្ទាន់ ២០០លានដុល្លារ ដើម្បីទប់ស្កាត់មេរោគ អេបូឡា (Ebola)

លើសពីនេះទៀត ក្រុមអត្តពលិកមួយ ចំនួនដែលមកពី បណ្តាតំបន់នៃ ទ្វីបអាហ្រិ្វក ត្រូវបានហាមឃាត់ មិនឲ្យចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ Youth Olympic ដែលនឹងប្រព្រឹត្ត ទៅនៅប៉ុន្មាន ថ្ងៃខាងមុខនេះ នាប្រទេសចិន។

យ៉ាងណាមិញ ក្រុមគ្រូពេទ្យជុំវិញ ពិភពលោកបានខិតខំ ប្រឹងប្រែងដើម្បី ស្វែងរកថ្នាំព្យាបាល ក៏ដូចជាវិធី ដើម្បីទប់ស្កាត់ជំងឺ មួយនេះដើម្បី កុំឲ្យមាន មនុស្សស្លាប់បន្តទៀត។ យើងសង្ឃឹមថា គ្រូពេទ្យក៏ដូចជា អ្នកវិទ្យាសាស្រ្ត និងឆាប់រកឃើញ នូវវិធីក្នុងការ ទប់ស្កាត់មេរោគ មរណៈមួយនេះ៕





តើប្រិយមិត្តយល់ យ៉ាងណាដែរ?










ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]