ថ្ងៃចុងសប្តាហ៍នេះ ខ្មែរឡូតសូមបង្ហាញពី ផលលំបាកមួយចំនួន ដែលអ្នកដែលប្រើប្រាស់ ដៃឆ្វេងពី កំណើត តែងតែជួបប្រទះជាប្រចាំ។ ដោយសារ តែវត្ថុប្រើប្រាស់ ប្រចាំថ្ងៃរបស់យើង ភាគច្រើនគឺគេ ផលិតឡើង តំរូវតែអ្នកដែលប្រើដៃស្តាំ ពីកំណើតប៉ុណ្ណោះ ដោយគេមិនសូវ បានចាប់អារម្មណ៍ថា វាអាច នឹងផ្តល់ការ លំបាកដល់អ្នក ប្រើដៃឆ្វេងនោះទេ!

តើផលលំបាកនោះមានអ្វីខ្លះ? សូមអាននៅខាងក្រោមទាំងអស់គ្នា!

១. កៅអី

ភាគច្រើនកៅអីអង្គុយប្រភេទនេះ តែងតែផលិតឡើងមានបន្ទះក្តារ សំរាប់ទ្រាប់សរសេរនៅ ខាងស្តាំ ទាំងអស់ កម្រមានណាស់នៅតាម សាលា ឬក៏កន្លែងធ្វើការណា ដែលគេទិញកៅអី អង្គុយ ដែលមាន បន្ទះ ក្តារទ្រាប់ សរសេរនេះនៅ ខាងឆ្វេង! ដូច្នេះវាផ្តល់ការលំបាកសំរាប់ អ្នកដែលសរសេរអក្សរ ដោយប្រើដៃឆ្វេង។

២. សៀវភៅ Three ring binder



នៅអឺរ៉ុបសៀវភៅប្រភេទ Three ring binder នេះគេនិយមប្រើខ្លាំងណាស់នៅថ្នាក់ វិទ្យាល័យ។ អ្វីដែលគួរឲ្យចា ប់អារម្មណ៍នោះគឺ បើសិនជា អ្នកប្រើដៃស្តាំ ក្នុងការសរសេរនៅ លើសៀវភៅនេះ គឺវាគ្មានបញ្ហាចោទ នោះទេតែបើអ្នកប្រើដៃឆ្វេងសរសេរវិញ នោះវាអាចនឹងទើស ដៃរបស់អ្នកឬក៏ ធ្វើអ្នកឆាប់ចុកដៃ។

៣. កីឡា បេហ្ស៍ប័ល (Baseball) 



បើសិនជាអ្នកដែលប្រើដៃឆ្វេង ចង់លេងកីឡា បេហ្ស៍ប័ល (Baseball) គឺមានការលំបាកបន្តិច ព្រោះស្រោមដៃកីឡាប្រភេទនេះ គឺគេ ផលិតឡើងសំរាប់តែអ្នក ដែលប្រើដៃស្តាំពី កំណើតប៉ុណ្ណោះ ដែលអាចលេងបាន។

៤. រូតខោ



ការលំបាកមួយទៀតដែលអ្នកប្រើដៃឆ្វេងជួបប្រទះច្រើនជាងគេគឺ នៅពេលដែលពួក គេចង់រូតខោ ព្រោះក្រណាត់ដែលគេដេរដាក់បាំង រូតខោតែងតែនៅ ខាងឆ្វេងជានិច្ច!។

៥. ដៃហ្គេម (Game Controller)



អ្នកដែលចូលចិត្តលេងហ្គេមប្រភេទ Playstation 2,3 ប្រាកដជាយល់ច្បាស់ជាងគេ ពីផលលំបាកនេះ ដោយសារប៊ូតុង បញ្ជាភាគច្រើន នៅលើដៃហ្គេម គឺស្ថិតនៅខាងស្តាំ ដូច្នេះអ្នកដែលប្រើដៃឆ្វេង ប្រហែលមិន អាចក្លាយ ខ្លួនជាអ្នកលេង Game ដ៏ពូកែបាននោះទេ!។

៦. កន្ត្រៃ



មុខសំរាប់កាត់របស់កន្ត្រៃភាគច្រើនគឺតំរូវសំរាប់អ្នកប្រើដៃស្តាំ បើសិនជាអ្នកចង់ស្វែងរកក ន្លែងណា ដែលលក់កន្ត្រៃដែល មានមុខសំរាប់ កាត់ នៅខាងឆ្វេង ប្រហែលជាពីបាកបន្តិច!។

៧. ប៊ិចប្រភេទ Fountain



ប៊ិចប្រភេទ Fountain នេះ នៅពេលសរសេរគឺហូរទឹកចេញច្រើន ហើយវាមិនស្ងួតភ្លាមៗ ដូចប៊ិច ធម្មតានោះទេ ដូច្នេះបើសិនជាអ្នក សរសេរដៃ ឆ្វេងប្រើវា គេប្រហែលជាអាច ប្រលាក់ ដៃដោយសារតែ ទឹកប៊ិចនេះ។

៨. ការសរសេរនៅលើក្តារខៀន

អ្នកប្រើដៃឆ្វេងសរសេរអក្សរនៅលើក្តារខៀន ដោយប្រើដី ស ឬក៏ហ្វឺត ពួកគេអាច នឹងប្រលាក់ដៃ។

៩. សឹកដៃ

អ្នកប្រើដៃឆ្វេងងាយនឹងឆាប់ទទួលរង ការសឹកស្បែកដៃ ច្រើនជាងអ្នក ប្រើប្រាស់ដៃស្តាំ!

១០. ក្តារចុចនៅលើកុំព្យូទ័រ (keyboard)


អ្នកប្រើដៃឆ្វេងពិបាកបំផុតក្នុងការចុង ប៊ូតុង ដែលមានលេខនៅ ផ្នែកខាងស្តាំបំផុតនៃ Keyboard របស់កុំព្យូទ័រ

១១. អ្នកប្រើដៃឆ្វេងអាចនឹង ឆាប់ស្លាប់!



បើយោងតាមការស្រាវជ្រាវមួយ បានឲ្យដឹងថាចំនួនភាគរយ របស់អ្នកប្រើដៃឆ្វេង មិនសូវរស់នៅ បានយូរនោះទេ។ គេមិនបាន ពន្យល់ ពីរឿងនេះ ឲ្យបាន ក្បោះក្បាយមែន តែគេបានបក ស្រាយថា វាប្រហែលដោយសារ បរិស្ថាន រស់នៅប្រចាំថ្ងៃ របស់មនុស្សគឺ ធ្វើឡើង ភាគច្រើន តំរូវសំរាប់ តែមនុស្ស ដែលប្រើដៃស្តាំ តែប៉ុណ្ណោះ! ដូច្នេះវាអាចផ្តល់ផល ប៉ះពាល់ខ្លាំងដល់អ្នក ដែលប្រើដៃ ឆ្វេងពីកំណើត៕

តើអ្នកមានបានដឹងពីបញ្ហា អ្វីបន្ថែមរបស់អ្នកប្រើដៃ ឆ្វេងឬក៏អត់? 

 

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]