ខេត្តកណ្តាល ៖ ​​យុវជន​២​នាក់​ត្រូវ​បាន​​នគរ​បាល​​ស្រុក​​ពញា​ឮ​ ចាប់ខ្លួន​​តាម​ពាក្យ​ប​ណ្តឹង​​របស់​នារីរងគ្រោះ​អាយុ​១៦​ឆ្នាំ ​ប្តឹង​ចោទ​​ថា បាន​​លួង​លោម​​នាង​នាំ​យក​ទៅ​កន្លែង​​ស្ងាត់ ​បង្អក​​​ស្រា ហើយ​​ធ្វើ​សកម្ម​ភាព​​រំលោភ​​សេព​សន្ថវៈ​​​កាលពី​ម៉ោង​​៦​ល្ងាច​​ថ្ងៃទី​១ កុម្ភៈ ​នៅ​ចំណុច​ចង្កេះ​​ភ្នំ​​ព្រះ​រាជ​ទ្រព្យ​ ស្ថិត​​នៅ​ភូមិ​ភ្នំ ឃុំ​ផ្សារ​ដែក ​ស្រុក​ពញាឮ ។

ជនសង្ស័យ​​ទាំង​ពីរនាក់​​​នោះ ឈ្មោះ​​អ៊ែន ហ៊ាន ហៅ​ត្រា អាយុ​​១៨ឆ្នាំ ជា​​កម្ម​ករ​សំណង់​ ម្នាក់​ទៀត​ឈ្មោះ​អ៊ី ​គឹម​ឆេង អាយុ​១៩​ឆ្នាំ​ ​ជាអ្នក​នាំ​ភ្ញៀវ​​ទស្សនា​​លើ​ភ្នំ​ព្រះ​រាជទ្រព្យ ។ អ្នក​ទាំង​ពីរ​មាន​ទីលំនៅ​ភូមិ​ជ័យ​ឧត្តម ឃុំ​ផ្សារ​ដែក ស្រុក​ពញា​ឮ ។ ​ចំណែក​នារី​រងគ្រោះ​​​​អាយុ​១៦​ឆ្នាំ ​កម្ម​ករ​រោង​ចក្រ ទីលំនៅ​ឃុំ​ផ្សារ​ដែក។ ​តាម​ពាក្យ​បណ្តឹង​របស់​នារី​រងគ្រោះ​បាន​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ​​ម៉ោង​៥​​និង​៣០​នាទី​ល្ងាចថ្ងៃទី១ កុម្ភៈ ជន​សង្ស័យ​ឈ្មោះ​អ៊ី ​គឹម​ឆេង ​បាន​ទូរស័ព្ទ​ហៅ​នារីរងគ្រោះ​​ឱ្យ​​ទៅ​ជួប​នៅ​ក្បែរ​​ភ្នំ​ព្រះ​រាជទ្រព្យ ។ ​​ពេល​នាង​ចេញពីរោងចក្រ​​​មក​​វិញ ​​ទៅ​តាម​ការ​ណាត់​ ក៏​បាន​ឃើញ​ជន​សង្ស័យ​ទាំងពីរ​នាក់​នៅ​ចាំ​​ស្រេច ដោយ​មាន​កាន់​ស្រា​ផែនដី​មួយ​ដប​​ផង ​ហើយ​ក៏​បាន​​បបួល​នាង​​ឡើង​ទៅ​លើ​ភ្នំ។ ពេល​ទៅ​ដល់​ចង្កេះ​​ភ្នំ​ក៏​បាន​​ឈប់​ ​ហើយ​នាំ​គ្នា​​ផឹក​ស្រា​​ផែន​ដី​​។ ពេល​ស្រវឹង​ឈ្មោះ​អ៊ី គឹម​ឆេង បាន​គ្រាហ៍​​នារីរងគ្រោះ​ចូល​សាលា​ដំណាក់​ ហើយ​ធ្វើ​សកម្ម​ភាព​រំលោភ​រហូត​បាន​សម្រេច ។

ជនសង្ស័យទាំងពីរ​នាក់​ត្រូវបាន​បញ្ជូន​ទៅ​កាន់ការិយា​ល័យ​​នគ​រ​បាល​​កម្រិតធ្ងន់​​ខេត្ត​ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ គេហទំព័រដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]