ក្រចេះ៖ នៅល្ងាចថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០១២នេះ មានករណីគ្រោះថ្នាក់ ចរាចរណ៌ដ៏រន្ធត់មួយ ដោយរថយន្តដឹក ដំឡូងមី បានក្រឡាប់បណ្តាល អោយមនុស្សម្នាក់ស្លាប់ និងជាច្រើននាក់ទៀត រងរបួស នៅស្រុកឆ្លូង  នេះបើសេចក្តីរាយការណ៌ពីភ្នាក់ងារ ខេត្តក្រចេះ ។

រថយន្តដែល ក្រឡាប់នោះគឺជា ប្រភេទរថយន្តកែច្នៃ ហើយបានក្រឡាប់នៅចំណុច ភូមិព្រែកចម្លាក់ ឃុំកញ្ជរ ស្រុកឆ្នូង ខេត្តក្រចេះ ហើយអ្នករងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យភ្លាមៗ ពីបន្ទាប់កើតហេតុ ។

ប្រភពព័ត៌មានបានអោយដឹងថា  រថយន្តកែឆ្នៃមួយគ្រឿងបានដឹកដំឡូងមី និងកម្មករ ចេញពីចំការ ដែលស្ថិតនៅចំណុចខាងក្រោយភូមិព្រែកចម្លាក់ ដើម្បីយកទៅលក់ លុះមកដល់ចំណុចកើតហេតុចុះភ្នំកូនអក នោះស្រាប់តែរថយន្តបុកលេខមិនចូល ធ្វើអោយរថយន្តរឺតតែបង្កើនល្បឿនថែម ក្រឡាប់ជះមនុស្សចេញ បណ្តាលអោយមនុស្ស ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុម្នាក់ និង រងរបួសធ្ងន់ ស្រាលចំនួន១៥នាក់   ។

នៅក្នុងហេតុការដ៍រន្ឋត់នេះ ត្រូវបានរថយន្តសង្គ្រោះជាច្រើនគ្រឿងបានដឹកជញ្ចូនយក ទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តក្រចេះ រីឯម្ចាស់រថយន្តក៍បានរត់គេចខ្លួនបាត់។

www.dap-news.com

www.dap-news.com

ដោយ៖ ម៉េងឃាង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]