សៀមរាប ៖ យុវជនម្នាក់អាយុប្រមាណ ២០ឆ្នាំ បានបន្តជិះម៉ូតូ ទាំងវង្វេងស្មារតី វង្វេងផ្លូវ គ្មានដឹងទិសតំបន់ បន្ទាប់ពីរូបគេបានជិះម៉ូតូ មានគ្រោះថ្នាក់ចរាចរលើកដំបូង។ បន្ទាប់មករូបគេ ក៏បានដួលម៉ូតូជាលើកទី២ ផ្កាប់មុខនៅត្រង់ភ្លើងស្តុបចរាចរណ៍ (ស្តុបកោះកេរ្តិ៍) តាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប នៅវេលាម៉ោង ២:០០នាទី រសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២ ធ្វើឲ្យអ្នកឃើញហេតុការណ៍ មានការភ្ញាក់ផ្អើល ចំពោះសភាពរបួសធ្ងន់ និងមានឈាម ហូររហាម ពេញផ្ទៃមុខ និងមានរបួសនៅ លើជើងផងដែរ និងមានការអាណិតអាសូរ ក្នុងការជួយសង្គ្រោះ។

អ្នកយកព័ត៌មានមជ្ឈមណ្ឌល ដើមអម្ពិលបានឃើញហេតុការណ៍ផ្ទាល់ និងតាមថតនូវហេតុការណ៍ជាក់ស្ដែង ព្រមទាំងសុំអន្តរាគមន៍ជួយសង្រ្គោះ បន្ទាប់ពីការដួល លើកទី៣។ សូមបញ្ជាក់ថា យុវជនរូបនេះ បានជិះម៉ូតូមកពីកន្លែងគ្រោះថ្នាក់លើកទី១ រួចបានជិះមកដួលម៉ូតូផ្កាប់មុខ នៅទីតាំងខាងលើ គឺសន្លប់ប្រមាណ២នាទី បន្ទាប់ពីគេងើបពីសន្លប់ នៃការដួលលើកទីពីរ ហើយបានស្រវាលើកម៉ូតូជិះបន្ត យ៉ាងលឿនប្រឡប់ក្រោយ បត់ស្ដាំ តាមភ្លើងស្តុបកោះកេរ្តិ៍ តម្រង់ទៅតាមផ្លូវវត្តពោធិ៍លង្កា តែការជិះមិនបានចម្ងាយ ១០០ម៉ែត្រផង ក៏បានទៅបុក និងទ្វាររបងផ្ទះមួយ ដែលស្ថិតនៅខាងស្ដាំដៃ ធ្វើឲ្យរូបគេដួលសន្លប់ និងមានឈាមហូរពេញផ្ទៃមុខ និងជើង។

ដោយឃើញហេតុការណ៍ និងសភាពរបួសធ្ងន់ធ្ងរ អ្នកឃើញហេតុការណ៍បាននាំគ្នា ហៅរថយន្ដសង្រ្គោះបន្ទាន់។ តែពេលនោះក៏មានស្រ្តីម្នាក់បានអះអាងថា គាត់ជាអ្នក ជិតខាងយុវជននោះ ក៏បានទូរស័ព្ទហៅសាច់ញាតិ របស់គេមកយកម៉ូតូ និងទៅមើលគេនៅមន្ទីរពេទ្យ។ ម៉ូតូ Honda Dream សេ ១០០ ដែលយុវជននោះ ជិះដួល មានស្លាកលេខ ភ្នំពេញ 1W-2935 មិនមានដាក់កញ្ចក់ និងជិះម៉ូតូដោយមិនបាន ពាក់មួកសុវត្ថិភាពផងដែរ ហើយម៉ូតូត្រូវបានប្រឡាក់ ដោយឈាម និងខូចខាតផ្នែកខ្លះ។

សូមបញ្ជាក់ថា យុវជនរូបនេះ ទំនងជាសិស្សសាលា ហើយគេទំនងជាបាត់បង់ស្មារតី បន្ទាប់ពីគ្រោះថ្នាក់លើកទី១ និងលើកទី២ ទើបបណ្ដាលឲ្យគេបន្តជិះម៉ូតូ ក្នុងល្បឿនលឿន ក្នុងសភាពរបួសធ្ងន់ ហូរឈាមរហាម រួចបានដួលបត់ករ ផ្កាប់មុខ និងបន្តជិះទៅបុករបងទ្វារដែកផ្ទះគេ យ៉ាងពេញទំហឹងយ៉ាងនេះ។ ស្ថានភាពរបួស គឺមានឈាមពេញផ្ទៃមុខ និងរបួសនៅករជើង (ខាងមុខ) ស្ទើរដាច់សរសៃរ។ ទោះជាយ៉ាងណាក៏យុវជនរូបនេះ បានបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យហើយដែរ រីឯម៉ូតូត្រូវបានស្រ្តី ដែលអះអាងថា ស្គាល់គេបានយកទៅរក្សាទុក រង់ចាំក្រុមគ្រួសារមកយកត្រឡប់ទៅវិញ៕

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

www.dap-news.com

www.dap-news.com

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]