បរទេស៖ អនាគតនៃយន្តហោះ ដឹកអ្នកដំណើរ ដែលគេគ្រោងរចនាឡើង ប្រភេទថ្មីមួយ បានកំពុង ទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពី សំណាក់ មជ្ឈដ្ឋានអ្នកចូលចិត្ត ការធ្វើដំណើរ តាមផ្លូវអាកាស។

យន្តហោះម៉ូតថ្មីនោះ មានលក្ខណៈ ប្លែកពីគេ និង អស្ចារ្យបំផុត ដោយសារតែជញ្ជាំង និងដំបូល យន្តហោះនោះអាច មើលធ្លុះដល់ខាងក្រៅ ដែលវាធ្វើឲ្យ អ្នកដំណើរមើលឃើញ ពីទេសភាពនៅ លើអាកាសទាំងអស់ ប្រៀបដូចជាពួកគេ កំពុងហោះហើរ ដោយខ្លួនឯងពិតៗ ដូច្នោះ ដែរ។


ទិដ្ឋភាពនៅក្នុងយន្តហោះប្រភេទថ្មីដែលអាចមើលឃើញពីទេសភាពខាងក្រៅបាន

កៅអីអង្គុយ និមួយៗក្នុងយន្តហោះគឺមាន សភាពដាច់ៗពីគ្នាឆ្ងាយ។ គេលែងត្រូវការបង្អួចតូចៗ សំរាប់ មើលទេសភាពទៀតហើយ ដោយ សារ តែក្រុម Global design ដែលជា ម្ចាស់គំរោង បានធ្វើឲ្យយន្តហោះនេះ អាចមើលទេសភាពខាងក្រៅ ៣៦០ ដឺក្រេនៅ លើ ដំបូល និងជញ្ជាំងបាន តាមរយៈ បច្ចេកវិទ្យាកាមេរ៉ាដែលគេបំពាក់នៅផ្នែកស្លាប និង នៅផ្នែក តួរបស់យន្តហោះ។

នៅពេលដែលជញ្ជាំងនិង ដំបូលយន្តហោះមិនបង្ហាញ ទិដ្ឋភាពផ្ទៃមេឃ ខាងក្រៅយន្តហោះ គេអាចបញ្ជាំង ជាវីដេអូ ឬរូបភាពផ្សេង ដែល មាន ដូចជា ឆ្នេរសមុទ្រ ព្រៃភ្នំ ឬទីអវកាស បានផងដែរ។

លោក Gareth Davies ជានាយកនៃក្រុមហ៊ុន Technicon Design បានឲ្យដឹងថា ក្រុម របស់ លោក បានបង្កើតនូវគំនិតនេះ ក្នុងបំណង ស្វែងរកអ្វីដែលថ្មី ហើយ យើងមានលទ្ធភាព បង្កើត វាបាន  ដែល វាមិនមែន ជាក្តីស្រមៃ នោះទេ។

លោកបន្ថែមថា៖ “ពួកយើងសហការគ្នាបង្កើតគំរោងនេះឡើង ដើម្បីផ្តល់នូវបទពិសោធន៍ដែល មិនអាចបំភ្លេចបាន ដល់អ្នកដំណើរ ដោយ សារតែ ពួកគេអាចមើលឃើញពីបរិស្ថានខាងក្រៅ យន្តហោះ និងទស្សនីយភាពនានា នៅលើជញ្ជាំង និងដំបូលរបស់យន្តហោះបាន តាមរយៈកាមេរ៉ា ដែលដាក់នៅខាងក្រៅ ហើយវានឹងបញ្ជូន រូបភាពទាំងអស់ មកខាងក្នុង!”៕






ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]