ផ្លែទន្លាប់ គឺជា ផ្លែឈើ ដែលមានប្រភពដើម មកពីប្រទេសចិន ហើយត្រូវបានគេទទួលទាន នៅទូទាំងពិភពលោក អស់រយៈកាល ជាយូរ ណាស់ មកហើយ។ លោកអ្នក ធ្លាប់តែដឹងថា ទទួលទានផ្លែទន្លាប់ គឺល្អសំរាប់សុខភាព ប៉ុន្តែលោក អ្នកមិនទាន់ជ្រាបច្បាស់ថា វាអាចជួយ ដល់ សុខភាព ច្រើនប៉ុណ្ណាទេ។ ខាងក្រោម គឺជាអត្ថប្រយោជន៍ សុខភាពទាំង ១០ យ៉ាង របស់ផ្លែទន្លាប់ ៖



១. ជួយសម្រកទម្ងន់ ៖ ផ្លែទន្លាប់ គឺជាជំរើសដ៏ល្អ បំផុត សំរាប់អ្នកដែលចង់ សម្រកទម្ងន់ និង ថែរក្សាតុល្យភាពទម្ងន់ ពីព្រោះតែផ្លែទន្លាប់ សំបូរទៅដោយ ជាតិសរសៃ ជួយឲ្យលោកអ្នក មិនងាយ ឃ្លានអាហារ និង ថែមទាំងជួយ កាត់បន្ថយជាតិស្ករដែល មាននៅក្នុងអាហារផ្សេងៗ ដែលអ្នកបានបរិភោគទៀតផង។

២. ជួយសម្រួលដល់ ប្រព័ន្ធ រំលាយអាហារ ៖ ជាតិសរសៃ មិនត្រឹមតែ ជួយសម្រកទម្ងន់ តែប៉ុណ្ណោះទេ ថែមទាំងជួយសម្រួល ដល់ ប្រព័ន្ធរំ លាយអាហារ ឲ្យមានដំនើរការល្អ ទៀតផង។មិនតែប៉ុណ្ណោះទេ ពិសាផ្លែទន្លាប់ អាចជួយ ព្យាបាល អាការៈទល់លាមក បានយ៉ាង មាន ប្រសិទ្ធភាព ផងដែរ។

៣. ជួយដល់ អ្នកមានជំងឺទឹកនោមផ្អែម ៖ សំរាប់អ្នកជំងឺទឹកនោមផ្អែម ប្រាកដជាមានការលំបាក ក្នុងការជ្រើសរើស ផ្លែឈើយកមក ទទួលទាន ព្រោះតែផ្លែឈើ មួយចំនួន សំបូរទៅ ដោយជាតិផ្អែម ដែលធ្វើឲ្យស្ថានភាពជំងឺ កាន់តែអាក្រក់ ប៉ុន្តែផ្លែទន្លាប់ មិនត្រឹមតែផ្តល់រសជាតិ ឆ្ងាញ់ពិសាទេ ថែមទាំងជួយថែរក្សា លំនឹងជាតិស្ករ នៅក្នុងឈាមអ្នកទៀតផង។

៤. ការពារកុំឲ្យលើសឈាម ៖ សូដ្យូម គឺជាភ្នាក់ងារ ដ៏ធំបំផុត ធ្វើឲ្យអ្នកមានជំងឺលើសឈាម ដូច្នេះ ប្រសិនបើលោកអ្នក ចង់កាត់បន្ថយអាការៈ លើសឈាម ផ្លែទន្លាប់គឺជា ថ្នាំធម្មជាតិ ដ៏សក្តិសិទ្ធបំផុត ព្រោះតែវាអាច កាត់បន្ថយ កម្រិតសូដ្យូម ក្នុងខ្លួន របស់អ្នក បានយ៉ាងមាន ប្រសិទ្ធភាព។

៥. ជួយបង្កើនប្រព័ន្ធភាពស៊ាំ៖ ដោយសារតែ ផ្លែទន្លាប់សំបូរ ទៅដោយ វីតាមីន C វាអាចជួយបង្កើន ប្រព័ន្ធភាពស៊ាំ ធ្វើការកាន់តែល្អ ដែលជួយការពារ អ្នកពីចំងឺឆ្លងផ្សេងៗ ដូចជា ជំងឺផ្តាសាយ និង ជំងឺហឺតជាដើម។

៦. ការពារជំងឺមហារីក ៖ ផ្លែទន្លាប់ សំបូរទៅដោយ សារធាតុប្រឆាំង អុកស៊ីតកម្ម ដែលអាចជួយកំចាត់ រ៉ាឌីកាល់សេរី ជាភ្នាក់ងារ បង្ក ឲ្យមាន ជំងឺមហារីក យ៉ាងមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត វីតាមីន A និង អាស៊ីដ ដែលមាននៅក្នុងផ្លែទន្លាប់ ក៏ជាសារធាតុ សំខាន់ ក្នុងការប្រឆាំង មហារីកផងដែរ។

៧. ការពារមិនឲ្យចាស់មុនអាយុ ៖ លោកអ្នកដឹងហើយថា ផ្លែទន្លាប់សំបូរទៅដោយ សារធាតុប្រឆាំង អុកស៊ីតកម្ម ដែលអាចជួយការពារ អ្នកពី ជំងឺមហារីក ប៉ុន្តែវាក៏អាចជួយ ការពារ អ្នកមិនឲ្យចាស់មុនអាយុ បានយ៉ាងមានប្រសិទ្ធភាព ផងដែរ ពីព្រោះតែ សារធាតុ ប្រឆាំងអុកស៊ីតកម្ម ដែល មាន នៅក្នុងផ្លែទន្លាប់ បានដើរតួ យ៉ាងសំខាន់ ក្នុងការ សំលាប់រ៉ាឌីកាល់សេរី បំផ្លាញស្បែក របស់អ្នក។

៨. ជួយដល់សុខភាពភ្នែក ៖ វីតាមីន A មិនត្រឹមតែ អាចប្រឆាំងនឹងជំងឺ មហារីកប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយ ឲ្យភ្នែកលោកអ្នក ភ្លឺ ច្បាស់ល្អ ផងដែរ។ ដូច្នេះ សំរាប់អ្នកដែលមានបញ្ហាភ្នែក គួរតែងាកមកទទួលទាន ផ្លែទន្លាប់ ឲ្យបានញឹកញាប់ ដើម្បីសុខភាពភ្នែក របស់លោកអ្នក ។

៩. ជួយបង្កើន គ្រាប់ឈាមក្រហម ៖ ផ្លែទន្លាប់ គឺជាប្រភព នៃសារធាតុទង់ដែង ដែលជួយស្រូបយក ជាតិដែក ដូច្នេះការស្រូប យកជាតិដែក នេះហើយ ជួយបង្កើន ដល់ការផលិតគ្រាប់ឈាម ក្រហម ផងដែរ។

១០. ជួយកាត់បន្ថយត្អើក៖ ផ្លែទន្លាប់ ត្រូវបាន អ្នកផ្សំថ្នាំបុរាណចិន យកមកប្រើប្រាស់ ជាថ្នាំ ព្យាបាលការត្អើក បានយ៉ាងមានប្រសិទ្ធភាព ដូច្នេះ ប្រសិនបើអ្នក មានអាការៈត្អើក គួរតែសាក ពិសាផ្លែទន្លាប់ ។

ទាំងនេះ គឺជាអត្ថប្រយោជន៍ សុខភាពសំខាន់ៗ ទាំង ១០ យ៉ាង របស់ផ្លែទន្លាប់។ តើលោកអ្នក ពិសាផ្លែទន្លាប់ បានញឹកញាប់ ហើយឫនៅ?

ប្រភព ៖ STYLECRAZE

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]