អាមេរិក៖ កាលពីពេល ថ្មីៗនេះមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង មួយជុំវិញការ អះអាងរបស់ ក្រុមអ្នកវិទ្យាសាស្រ្តដែល បាននិយាយថា សារធាតុគីមីនៅ ក្នុងថ្នាំដុសធ្មេញ ប្រភេទ Colgate Total ដែលមនុស្សជាច្រើន ប្រើប្រាស់ជា រៀងរាល់ថ្ងៃនោះ អាចបង្កឲ្យ មានជំងឺមហារីក។

យោងតាមការ សិក្សាស្រាវជ្រាវ កាលពីឆ្នាំ ២០១០ បានបង្ហាញថា សារធាតុគីមី Triclosan ត្រូវបាន ប្រើប្រាស់ដើម្បី កាត់បន្ថយ ការរីករាលដាល នៃបាក់តេរី តែពេលថ្មីៗនេះ អ្នកវិទ្យាសាស្រ្តបាន បង្ហាញពី ការព្រួយបារម្ភថា សារធាតុនេះ អាចនឹងធ្វើ ឲ្យមនុស្សប្រឈមមុខ នឹងជំងឺមហារីក កាន់តែច្រើន។

សារធាតុ Triclosan ត្រូវបានដាក់ បញ្ចូលក្នុង ថ្នាំដុសធ្មេញម៉ាក Colgate Total។ ដោយផ្អែកលើ របាយការណ៍ 35-pages បានបញ្ជាក់ថា អង្គការពិនិត្យ លើចំណីអាហារ និងថ្នាំពេទ្យ (FDA) បានបង្ហាញពី ការព្រួយបារម្ភចំពោះ សារធាតុ Triclosan នឹងអាចបង្កើន អត្រាគ្រោះថ្នាក់ នៃជំងឺមហារីក មកលើមនុស្ស ប៉ុន្តែក្រុមហ៊ុន Colgate បានអះអាងថា សារធាតុគីមីនេះ អាចមានបញ្ហាផ្សេង បន្តិចបន្តួចប៉ុណ្ណោះ នៅពេលដែល ប្រើហួសកម្រិត។

អ្នកវិទ្យាសាស្រ្ត Thomas Zoeller បាននិយាយប្រាប់ សារព័ត៌មាន Bloomberg ថា “ពួកយើងបាន ធ្វើការពិសោធន៍ ទៅលើសារធាតុ ប្រភេទនេះហើយ បានប្រទះឃើញ ថាវាមាន ឥទ្ធិពលអាក្រក់ មកលើសុខភាព មនុស្សមែន។ បើទោះជាមាន ការធានាថា សារធាតុនេះមាន សុវត្ថិភាពយ៉ាងណា ក៏ដោយខ្ញុំនៅ តែគិតថាយើង កំពុងប្រថុយគ្រោះថ្នាក់ ដ៏ធំមួយ”។

យ៉ាងណាមិញ លោក Thomas Dipiazza អ្នកនាំពាក្យ ឲ្យក្រុមហ៊ុន Colgate បានអះអាងថា “ផលិតផលរបស់យើង បានចរាចរណ៍ លើទីផ្សារអាមេរិក និងក្នុងពិភពលោក ជាច្រើនឆ្នាំ ហើយគ្មានបញ្ហាណា មួយកើតឡើងដោយ សារតែផលិតផល របស់យើងនោះទេ”។

គាត់បានបន្តទៀតថា សារធាតុជាច្រើន នៅក្នុងថ្នាំដុសធ្មេញ Colgate សុទ្ធតែត្រូវបាន ពិនិត្យយ៉ាងត្រឹមត្រូវ និងទទួលស្គាល់ ពីអាជ្ញាធរក៏ ដូចជាអង្គការ នានាផងដែរ។ ដូច្នេះបញ្ហាទាំងនេះ គឺពិតជាមិន អាចកើតឡើង ដូចអ្វីដែល ក្រុមអ្នកវិទ្យាសាស្រ្ត កំពុងព្រួយបារម្ភឡើយ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]