ភ្នំពេញ ៖ ដោយសារម៉ូតូ ជាច្រើនគ្រឿង បានបាត់នៅកន្លែងតែមួយ បានជំរុញឱ្យសមត្ថ កិច្ចមូលដ្ឋានរកវិធានការថ្មី ដើម្បីតាមឃ្លាំ មើលនិងតាមចាប់ក្រុមចោរ ដែល តែង តែប្រើ សកម្មភាពលួចម៉ូតូឥតស្រាកស្រាន ស្រាប់ តែក្រោយការដាក់ម៉ូតូមួយ បញ្ឈរចោលនៅ កន្លែងកើតហេតុ ទើបឈានទៅដល់ការ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ ដែលបានមកធ្វើ សកម្មភាពដូចលើកមុន គឺកាច់សោកម៉ូតូ។

កន្លែងកើតហេតុ ដែលតែងតែបាត់ម៉ូតូជា ញឹកញាប់នោះ គឺកើតឡើងនៅចំណុចផ្លូវ លេខ៦៣ កែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុ មុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជាក់ស្ដែងការពិសោធន៍របស់សមត្ថកិច្ច មូលដ្ឋានបានទទួលជោគជ័យ តាមរយៈការ យកម៉ូតូមួយគ្រឿងទៅដាក់បញ្ឈរចោលនៅ ទីនោះ ដើម្បីតាមឃ្លាំមើលនិង ចាប់ជនសង្ស័យ ដែលជាមុខសញ្ញាតែងតែធ្វើសកម្មភាពកាច់កម៉ូតូ ស្រាប់តែលេចមុខជនសង្ស័យម្នាក់ពិត ប្រាកដមែន កាលពីវេលាម៉ោង១១និង៣០ នាទីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១២។

នៅពេលដែលលេចមុខជនសង្ស័យរូបនេះ ប្រុងធ្វើសកម្មភាពកាច់កម៉ូតូ ក៏ត្រូវសមត្ថ កិច្ច ដែលបាននិងកំពុងចាំឃ្លាំមើលក្បែរកន្លែង កើតហេតុ ចេញមកចាប់ខ្លួនភ្លាមៗតែម្ដង។

យោងតាមមន្ដ្រីនគរបាលនៃប៉ុស្ដិ៍ចតុមុខ បាននិយាយថា ដោយសារតែមានសកម្មភាព លួចម៉ូតូច្រើនពេក ទើបសមត្ថកិច្ចបានយក ម៉ូតូម៉ាក C125 ស៊េរី២០០៩ ពណ៌ខ្មៅ អត់ ពាក់ស្លាកលេខ របស់ឈ្មោះជឹប វណ្ណរិទ្ធ មុខ របរជានិស្សិត ស្នាក់នៅផ្ទះលេខ១២៦ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ យកទៅបញ្ឈរចោល នៅទីនោះ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានជនសង្ស័យម្នាក់ ឈ្មោះយ៉ា ឡុង អាយុ២៨ឆ្នាំ មុខរបរជាកម្មករសំណង ចេញ មកប្រុងធ្វើសកម្មភាពកាច់កម៉ូតូ ។ ពេល នោះកម្លាំងសមត្ថកិច្ច ដែលបាននឹងកំពុងឃ្លាំ មើលនៅក្បែរកន្លែង កើតហេតុបានចេញ មក ចាប់ជននេះតែម្ដង។

បច្ចុប្បន្នជនសង្ស័យរូ បនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។
វិធីរបស់សមត្ថកិច្ចខាងលើនេះ ត្រូវបាន ប្រជាពលរដ្ឋសាទរ ដើម្បីរក្សាសន្ដិសុខនៅ ក្នុងមូលដ្ឋាន ប៉ុន្ដែប្រជាពលរដ្ឋសុំអំពាវនាវ ឱ្យសមត្ថកិច្ចមេត្ដាចាត់វិធានការ ពង្រឹងថែម ទៀត ចំពោះសកម្មភាពចោរលួចចោរឆក់ និងប្លន់ ដែលអាចកើតឡើងនៅក្នុងទឹកដី របស់ខ្លួននោះ ៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ គឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]