ស្នេហាត្រីកោណបានក្លាយជាភ្លើង កំហឹងដោយបូករួមទាំងគំនុំគុំគួនបណ្តាលអោយ ស្រ្តីម្នាក់ដែលត្រូវជាប្រពន្ធដើម បានស្ទុះទៅវាយបោចសក់ប្រពន្ធចុង ខណៈពេលដែលប្តីរបស់នាងកំពុងតែ បណ្តើរគ្នាកៀកកើយនៅតាមផ្លូវ។

តាមប្រភពព័ត៌មានបានអោយដឹងថា ស្ត្រីម្នាក់ដែលត្រូវជាប្រពន្ធចុងមានឈ្មោះថា Xiao San ត្រូវបានប្រពន្ធដើមរបស់ បុរសម្នាក់ដែលកំពុងបណ្តើរគ្នាជាមួយនាង វាយបោចសក់យ៉ាងទ្រោម តែសំណាងល្អបាន ប្តីរបស់ពួកគេទាំង ២ ជួយឃាត់។ តាមសម្តីរបស់សាក្សីដែលបានឃើញ ហេតុការណ៍បានអោយដឹងថា ហេតុការណ៍នេះបានកើតឡើង នៅតាមបណ្តោយផ្លូវ Chunqiu Square ខេត្ត Henan ប្រទេសចិន។ សាក្សីបានបន្តអោយដឹងទៀតថា ស្រ្តីជាប្រពន្ធបាន ស្ទុះហក់ធាក់ហើយបាន បោចសក់យកឈ្នះដៃតែម្តង មួយសន្ទុះក្រោយមកទើបប្តីរបស់នាង អាចបំបែកពួកគេទាំង ២ បាន បន្ទាប់មកប្រពន្ធដើមក៏បានស្រែកជេរប្តីយ៉ាងខ្លាំង បន្ទាប់មកទៀតនាងក៏បាន ឡើងជិះរថយន្តទៅបាត់ រីឯប្រពន្ធចុងត្រូវបាន បុរសជាប្តីម្នាក់នោះគ្រាដើរទៅពេទ្យតែម្តងទៅ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះហេតុការណ៍នេះ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]