ជាការពិតណាស់ មនុស្សគ្រប់រូប តែងប្រាថ្នា ចង់បាន នូវរូបរាង របស់ខ្លួន ស្លីមស្អាត។ យ៉ាងណាមិញ ខ្មែរឡូត ក៏តែង ចុះផ្សាយ នូវវិធី ល្អៗ ក្នុងការសម្រកទម្ងន់ ឲ្យរូបរាងរបស់អ្នក ត្រឡប់មក ជារាងតូចច្រឡឹងស្អាតបាន។ ប៉ុន្តែថ្ងៃនេះ អ្នកនឹង អាចយល់ដឹងពី វិធីថ្មី មួយទៀត ដែលអាចទទួល បានលទ្ធផលឆាប់រហ័ស ក្នុងការបញ្ចុះទម្ងន់ផងដែរ។

១) ក្រូចឆ្មារ និងទឹកឃ្មុំ៖

គ្រឿងផ្សំ ដែលអ្នក ត្រូវការ មានដូចជា៖

• ទឹកក្កៅ ១កែវ

• ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ

• ទឹកឃ្មុំ ១ស្លាបព្រាបាយ

បន្ទាប់មក អ្នកកូរឲ្យសព្វ ជាមួយគ្រឿងផ្សំនេះ និងពិសាវា ជារៀងរាល់ថ្ងៃ នៅពេលមិនទាន់ ទទួលទានអាហារ (ពោះទទេរ)។

២) ម្រេច ទឹកក្រូចឆ្មារ និងទឹកឃ្មុំ៖

គ្រឿងផ្សំ មានដូចជា៖

• ទឹកក្កៅឧណ្ឌៗ ១កែវ

• ម្សៅម្រេចខ្មៅ ១ ស្លាបព្រាបាយ

• ទឹកក្រូចឆ្មារ ៤ស្លាបព្រាបាយ

• ទឹកឃ្មុំ ១ស្លាបព្រាបាយ

រួចអ្នកកូរឲ្យ សព្វដូចគ្នា ហើយអាចពិសាបានគ្រប់ពេល និងគួរពិសា ជាប្រចាំ។យ៉ាងណាមិញ ចំពោះវិធី ទាំង២នេះ ក៏ត្រូវចូលរួម ជាមួយគន្លឹះមួយចំនួន ខាងក្រោម ផងដែរ ដើម្បី អាចទទួលជោគជ័យ ក្នុងការសម្រក ទម្ងន់បាន៖

• អ្នកគួរតែ ហាត់ប្រាណបន្ថែម ជាប្រចាំផងដែរ។

• គួរតែបរិភោគ ស្ពៃក្កោប មួយចានគោម ពីព្រោះវាអាច កច្ចាត់ជាតិខ្លាញ់ នៅក្នុងរាងកាយរបស់អ្នកបាន។

អ្នកអាចអនុវត្ត វិធីសម្រកទាំងនេះបាន ដើម្បីអាច ប្តូររូបរាងរបស់អ្នក ឲ្យត្រឡប់ មកជាស្លីមស្អាតបាន៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]