រាជធានីភ្នំពេញ ៖ ​យុវជន​២​នាក់​ជិះ​ម៉ូតូ​ដួល​ខ្លួន​ឯង​ប្រកាច់​ប្រកិន​នៅ​ពី​ក្រោម​​ម៉ូតូ ខណៈ​ពេល​ចេញ​ពី​ផឹក​ស៊ី​ស្រវឹង​ជិះ​មក​ដល់​មុខ​វត្ត​សំពៅ​មាស តាម​ផ្លូវ​លេខ​១៦១ ​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ​កាល​ពីវេលា​ម៉ោង​១១​និង​៤០​នាទី​យប់​ថ្ងៃទី​១៦ មិថុនា ។

​ម៉ូតូឌ្រីម​សេ​១១០ សេរី​២០១២ ពណ៌​ខ្មៅ ​បើក​បរ​ដោយ​ឈ្មោះ​សី ភេទ​​ប្រុស អាយុ​​១៩​ឆ្នាំ ​ស្នាក់​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ចំណែក​មិត្ត​ភក្តិ​​ម្នាក់​ទៀត​ជិះ​ពី​ក្រោយ​​មិន​​ប្រាប់​ឈ្មោះ​ស្នាក់​​នៅ ​ម្តុំ​​ផ្សារ​អូរ​ឫស្សី ។ ​ក្រោយ​​ពេល​កើត​ហេតុ​សមត្ថ​កិច្ច​​បាន​ចុះ​ទៅ​ជួយ​អន្តរាគមន៍​​រក​លេខ​ ទូរស័ព្ទ​​បង​ប្អូន​​​ឱ្យ​​ទទួល​យក​ត្រឡប់​​ទៅ​ផ្ទះ​វិញ ​ដោយ​មិន​អនុញ្ញាត​​ឱ្យ​ត្រឡប់​​ទៅ​ផ្ទះ​ដោយ​ខ្លួន​ឯងទេ ខ្លាច​មាន​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​តាម​ផ្លូវ​​រង់​ចាំ​សាច់​ញាតិ​មកទទួល​ទើប ​ឱ្យ​ត្រឡប់​​ទៅ​ផ្ទះវិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]